08/09/2016 10:31 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូរលើគ្រប់ជ្រុងជ្រោយជាមួយដាណឺម៉ាក


វៀតណាមយកចិត្តទុកដាក់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូរលើគ្រប់ជ្រុងជ្រោយជាមួយដាណឺម៉ាក

នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្នុងការជួបជាមួយឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម  Charlotte Laursen នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ជូនពរលោកស្រី Charlotte Laursen អញ្ជើញបានតែងតាំងជាឯកអគ្គរដ្ឋទូតដាណឺម៉ាក់ប្រចាំនៅវៀតណាម។ លោក​Nguyen Xuan Phuc អះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងដៃគូរលើគ្រប់ជ្រុងជ្រោយជាមួយដាណឺម៉ាក់។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាជាផ្លូវការនោះនឹងបើកចេញឱកាសសហប្រតិបត្តិការថ្មីជាច្រើនសម្រាប់សហគមន៍អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Charlotte Laursen បានឲ្យដឹងថា តាមគម្រោងនាខែតុលាខាងមុខ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក់នឹងមកបំពេញទស្សនកិច្ចវៀតណាមសំដៅជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ  
ពិសេសគឺវិស័យពាណិជ្ជកម្ម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ