04/05/2015 13:17 GMT+7 Email Print Like 0

វៀតណាមម្ចាស់ការចរចារស្ដីពីការជំរុញការនាំចេញកសិផល

តាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទថា​ ដល់ឥឡូវនេះ​វៀត​ណាម​មាន​ទំនាក់ទំនងពាណិជ្ជកម្ម​ដ៏ស្ថិរភាព​ជាមួយ​ប្រទេសនិងដំបន់ដែនដី​ចំនួន១៦០លើ​ពិភពលោក។ កសិកម្មក៏ជាផ្នែកតែមួយគតនាំចេញហួសកំរិត​ចេញទៅទីផ្សារ​ពិភពលោក​ដោយមានចំនួនប្រាក់ពាណិជ្ជកម្មប្រមាណ៩,៥ពាន់លានដុល្លារអាមេរិក​​នាឆ្នាំ២០១៤។ នាបច្ចុប្បន្នវៀតណាមមានកសិផលនាំចេញ​ចំនួន១០​ដោយមានតំលៃ​ប្រាក់ជាង១ពាន់លានដុល្លារ​អាមេរិក​។ វៀតណាម​បាន​និងកំពុងចរចារដើម្បីចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន៧ជាមួយដៃគូពហុភាគីនិង​ទ្វេភាគី។ លោក​ Tran Kim Long ប្រធាន​នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​​ក្រសួង​កសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖

“សមត្ថភាពគ្រប់គ្រងរបស់ស្ថាប័នរដ្ឋនិងអង្គភាពអាជីវកម្មវៀតណាមក្នុង​រយៈ​ពេលខាងមុខត្រូវយល់យ៉ាង​ជ្រាល​​ជ្រៅអំពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនិងយកចិត្តទុកដាក់ជាច្រើនថែមទៀតទៅ​លើវិស័យ​នេះ​។ ខ្ញុំគិតថា ប្រៀបខ្លាំងរបស់វៀតណាមនៅវិស័យណាគឺត្រូវយកចិត្តទុកដាក់ទៅលើវិស័យនោះ៕” 

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ