02/12/2015 09:51 GMT+7 Email Print Like 0

វៀតណាមម្ចាស់ការចូលរួមការកសាងបទបញ្ញាត្តិពាណិជ្ជកម្មថ្មីទូទាំងពិភពលោក


វៀតណាមម្ចាស់ការចូលរួមការកសាងបទបញ្ញាត្តិពាណិជ្ជកម្មថ្មីទូទាំងពិភពលោក (VNP)

ក្នុងសន្និសីទកាសែត​មួយនៅក្រសួងការបរទេសជប៉ុននាថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០១៥ រដ្ឋមន្រ្តីក្រសួង​គោល​នយោ​បាយ​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុប្រទេសនេះលោក Akira Amari បានឲ្យដឹង​ថា ដោយ​មាន​ការ​ចូល​រួមកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) វៀតណាមបានជ្រើសរើសតួនាទីជាប្រទេស​ចូល​រួម​កសាង​ក្រម​បទ​បញ្ញាត្តិ​ពាណិជ្ជកម្មថ្មី​សំរាប់ទូទាំងពិភពលោក។ លោក Amari បានវាយតំលៃ​ខ្ពស់​ចំពោះ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​វៀតណាមក្នុង TPP ដែល​ជារចនា​សម្ព័ន្ធសេដ្ឋកិច្ច​មួយរួម​មាន​បទដ្ឋាន​ខ្ពស់​និង​គោល​ដៅ​ពោរ​ពេញ​ទៅ​ដោយ​យថា​ទស្សន៍។ តាមលោកថា ការដែលវៀតណាមសំរេចតភ្ជាប់អនាគតសេដ្ឋ​កិច្ច នៃប្រទេសជាតិជាមួយ TPP ជា​សេចក្ដីសំរេចចិត្តត្រឹមត្រូវមួយ។TPP នឹងនាំ​មកសំរាប់វៀតណាមរាល់បទដ្ឋានថ្មី បទបញ្ញាត្តិ​ថ្មី​ដែល​លោក​ជឿជា​ក់​ថា នឹង​ក្លាយទៅជាបទដ្ឋាន បទបញ្ញាត្តិរួមរបស់ពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ