21/11/2014 14:58 GMT+7 Email Print Like 0

វៀតណាមមិនលក់បង្ខូចតំលៃបណ្ដាមុខទំនិញជលផលនាំចេញ


វៀតណាមមិនលក់បង្ខូចតំលៃបណ្ដាមុខទំនិញជលផលនាំចេញ (VOV)

នៅសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសនាថ្ងៃទី​២០ ខែវិច្ឆិកា​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាមបានអះអាងថា​បណ្ដាក្រុមហ៊ុន​វៀតណាមមិនលក់បង្ខូចតំលៃ​មុខ​ទំនិញ​ត្រី​ប្រា​ និងត្រីបាសាក្លាសេចូលទីផ្សារ​អាមេរិកទេ។ ការដែលគណៈកម្មាធិការពាណិជ្ជកម្មអាមេរិក​អនុវត្ត​ពន្ធប្រឆាំងលក់​បង្ខូចតំលៃចំពោះមុខទំនិញនេះគឺមិនសមភាព​ដើរផ្ទុយនឹង​ស្មារតី​ពាណិជ្ជកម្ម​​​សេរី​ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មដែលកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ​រវាង​ប្រទេស​ទាំ​ងពីរ មិនសមស្របនឹងទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម​- អាមេរិក។ ស្ដីពី​ការ​​ ដែល WTO អនុម័តលើសាលក្រមចំពោះការប្តឹងតវារបស់​វៀត​ណាមចំពោះការ​ដែល​អា​មេ​រិក​អនុវត្តពន្ធលក់បង្ខូចតំលៃចំពោះមុខទំនិញ​បង្កងវៀតណាម លោក Le Hai Binh បានឲ្យដឹង​ថា​ ​នេះ​ជាសញ្ញាសកម្មបង្កើត​កំលាំង​ចលករសំរាប់ផ្នែកចិញ្ជឹមផលិតកម្មកែច្នៃនិង​នាំចេញ​បង្កង​ក្លា​សេ៕

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ