10/06/2015 09:45 GMT+7 Email Print Like 0

វៀតណាមមិនទាន់រកឃើញករណីឆ្លងមេរោគ MERS នៅឡើយ


អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long ត្រួតពិនិត្យការងារបង្ការប្រឆាំងអាសន្នរោគ MERS នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat
ថ្លែងមតិនៅកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារបង្ការប្រឆាំងអាសន្នរោគ MERS នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ប្រធាន នាយកដ្ឋានសុខាភិបាលបង្ការនៃក្រសួងសុខាភិបាល​​វៀតណាមលោក Tran Dac Phu បានអះអាងថា វៀតណាមមិនទាន់រកឃើញករណីឆ្លងមេរោគ MERS នៅឡើយទេ។ ប៉ុន្តែនាពេលខាងមុខ ដោយសារអាសន្នរោគនេះកំពុងមានបំរ៉ែបំរួលដ៏ស្មុគស្មាញនៅកូរ៉េខាងត្បូងនិងចិន ដូច្នេះហើយគ្រោះអាសន្នដែលវាជ្រៀតចូល វៀតណាមគឺធំធេងណាស់។ប្រធាននាយកដ្ឋានគ្រប់គ្រងពិនិត្យនិងព្យាបាលជំងឺលោក Luong Ngoc Khue បានឲ្យដឹងថា ដើម្បីបង្ការប្រឆាំងអាសន្នរោគ MERS ប្រកបដោយប្រសិទ្ធភាព នាយកដ្ឋានបានកសាងផែនការសំដៅម្ចាស់ការត្រៀមរៀបចំនិងត្រៀមខ្លួនជាស្រេចទប់ទល់ទៅនឹងអាសន្នរោគនេះ ព្រមទាំងរាំង ស្កាត់ការឆ្លងអាសន្នរោគនៅក្នុងមន្ទីពេទ្យផងដែរ។រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Kim Tien បានអះអាងថា ក្រសួងសុខាភិបាលបាន ត្រៀមខ្លួនជាស្រេចទាំងអំពីជំនាញ បច្ចេកទេស ភ័ស្តុភានិងសហការបង្ការប្រឆាំងអាសន្នរោគ មិនទុកឲ្យអាសន្នរោគជ្រៀតចូលវៀតណាមឡើយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ