26/11/2018 09:50 GMT+7 Email Print Like 0

វៀតណាមមានឧទ្យានភូគព្ភសាស្ត្រសកលទី២


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីទទួលកិត្តិយម ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Non nuoc Cao Bang"

 នាយប់​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅទីក្រុង Cao​ Bang នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបា​ល​វៀត​ណាម​ លោក Nguyen Xuan Phuc បានអញ្ជើញ​ចូលរួមពិធី​ទទួលកិត្តិនាម “ឧទ្យានភូគព្ភសាស្ត្រ​សកល​ UNESCO Non nuoc Cao Bang (ទឹកដី Cao Bang)។
 
អញ្ជើញថ្លែង​នៅពិធីនេះ ​នាយករដ្ឋមន្រ្តីលោក Ngu​yen Xuan Phuc បាន លើកឡើងយ៉ា​ងច្បាស់​ថា វៀតណាម​មានមោទន​ភាព​ដ៏ធំធេងចំពោះការវាយតម្លៃ ខ្ពស់​របស់សហគមន៍​អន្តរជាតិចំពោះរាល់​តម្លៃដ៏​វិសេស​វិសាល​និង​លេច​ធ្លោខា​ង​ភូគព្ភសាស្ត្រ ជីវចម្រុះ បេតិកភ័ណ្ឌវប្ប​ធម៌ ប្រវត្តិសាស្ត្រ និងសោភ័ណ្ឌភាពនៃ ឧទ្យាន​ Non nuoc​ Cao​ Bang ជាទីកន្លែងដែលបានថែរក្សាស្លាកស្នា​មនៃ​ការប្រែ ប្រួលរបស់ផែនដីក្នុង​អំឡុងពេល​៥០០លានឆ្នាំ​កន្លង​ទៅ។ លោកនាយករដ្ឋម​ន្រ្តី អញ្ជើញមានប្រសាសន៍ថា​៖
 
 “យើង​មាន​មោទនភាពដ៏ធំធេងនាពេលដែលសហគមន៍អន្តរជា​តិទទួល ស្គាល់រាល់តម្លៃរប​ស់ប្រជាជាតិ​យើង។ កិត្តិនាម​ទាំងនេះបាន​ កំ​ពុង ហើយនឹង រួមចំណែកលើកកំពស់រូបភាពអំពីទឹកដី ម​នុស្ស និងវប្បធម៌​វៀត​ណាម​​ក្នុង​ភ្នែក របស់មិត្តភក្តិអន្តរជាតិ។ លើសពីនេះទៅ​ទៀត ឧទ្យានភូគព្ភសាស្ត្រ សក​ល Non nuoc Cao Bang ក៏​ត្រូវ​បានចាត់​ទុកថា ​ជាទីកន្លែងដែលបំផុសឡើងបុព្វហេតុត​ស៊ូ ប្រឆាំង​កម្លាំង​សត្រូវ​ឈ្លាន​ពាន​របស់​ប្រជា​ជន​​វៀត​ណាម​ដើម្បី​ដណ្ដើមយកឯក រាជ្យនិងសេរីភាពសម្រាប់មាតុប្រ​ទេស​វិញផងដែរ”។
 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រូបសណ្ឋាន ទេសចរណ៍របស់ទីក្រុង Cao Bang ត្រូវ​ជាការ​​គួបផ្សំរវាងតម្លៃខាងវប្បធម៌ ប្រវត្តិ សាស្ត្រ សេចក្ដីស្នេហាជាតិ ទេសភាពធម្មជាតិនិងចំណីអាហារ ដើម្បី​បង្កើត​ឡើង សេវាកម្មទេសចរសម្បូរបែបនិងពោរពេញទៅដោយអត្តសញ្ញាណជាតិ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀត​ណាម
 

បណ្តាព័ត៌មានបានផ្សាយ