26/11/2018 09:49 GMT+7 Email Print Like 0

វៀតណាមមានមូលដ្ឋានផលិតកូនបង្កងពូជដើមដំបូងដែលឆ្លើយតបនឹងស្ដង់ដារសុវត្ថិភាពជំងឺអាសន្នរោគរបស់អង្គការសត្វពេទ្យពិភពលោក

 នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅខេត្ត​បាកលៀវ នាយកដ្ឋានសត្វពេទ្យចំណុះ ក្រសួង​កសិកម្ម​និងអភិវឌ្ឍន៍​ជនបទ​វៀតណាម​ បានប្រកាស​សេចក្ដី​សម្រេច​ស្ដីពីការ​ទទួល​ស្គាល់​មូលដ្ឋាន​ផលិត​កូន​បង្កង​ពូជ​នៃសម្ព័ន្ធ​ក្រុមហ៊ុន​វៀត​ណាម​-អូស្ត្រាលី នៅសង្កាត់ Nh​a Mat ទីក្រុង បាកលៀវ បាន​ឆ្លើយតបនឹងស្ដង់ដា​រ សុវត្ថិភាព​ជំងឺអាសន្នរោគ​តាមបទបញ្ញត្តិ របស់អង្គការសត្វ​ពេទ្យពិភពលោក (OIE​)។ នេះជាមូលដ្ឋាន​ដើមដំបូង​និងតែមួយ​គត់​នៅប្រទេសវៀតណាម ដែល ​ឆ្លើយតបនឹង​ស្ដង់ដារដ៏តឹងរឹង​នេះ។​
  
អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Phung Duc Tien បានអោយដឹងថា៖         “ដើម្បី​អាច​ឆ្លើយ​​តបនឹង​ស្ដង់ដារ​របស់ OIE នោះ គឺ ត្រូវចំណាយកម្លាំ​ង ពេលវេលានិងទឹកប្រាក់​ជាច្រើន​ណាស់។ ឥឡូវនេះ​ បញ្ហាសំ​ខាន់​គឺត្រូវរក្សាអោយ បាននូវស្ដង់ដា​រទាំងនោះ។ យើងត្រូវឃោសនាយ៉ាងទូលំទូ​លាយទៅកាន់​តំបន់ ផ្សេងៗ​ទៀត​ ព្រោះថាផ្ទៃដីចិញ្ចឹមបង្កងមិនត្រឹមតែស្ថិតនៅក្នុងខេ​ត្ត បាកលៀវ ប៉ុណ្ណោះទេ។ ធ្វើ​យ៉ាងម៉េច​ដើម្បី​ដល់​ឆ្នាំ​២០២៥ ទំហំនៃការនាំចេញបង្កងរបស់ ប្រទេសយើងអាច​ឡើងដល់​ទៅ១០ពាន់លានដុល្លាអាមេរិក​”៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ