01/04/2016 09:55 GMT+7 Email Print Like 0

វៀតណាមមានប្រធានរដ្ឋសភាជាស្តី្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ក្នុងសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែ​មិនា ឆ្នាំ​២០១៦ លោកស្រី Nguyen Thi​ Kim Ngan បាន​ជាប់​ឆ្នោត​មុខ​ដំណែង​ប្រធាន​រដ្ឋសភា ដោយទទួលបានសម្លេងគាំទ្រ​ចំនួន៩៥,៥%។ លោក​ស្រីក៏​បាន​ជាប់​ឆ្នោត​មុខ​ដំណែង​ប្រធាន​ក្រុម​ប្រឹក្សា ជាតិ​រៀបចំការបោះឆ្នោត ដោយទទួលបានសម្លេងគាំទ្រចំនួន៩១,៥%។ បន្ទាប់ពី លទ្ធ​ផល​បោះឆ្នោត​បានប្រកាស​នោះ រដ្ឋសភាបានអនុម័ត​លើសេចក្តី​សម្រេច​ចិត្ត ស្តីពី​ការបោះ​ឆ្នោត​មុខ​ដំណែង​ប្រធាន​រដ្ឋសភា​ និង​មុខដំណែងប្រធានក្រុមប្រឹក្សា ជាតិរៀបចំការបោះឆ្នោត។


ប្រធានរដ្ឋសភាថ្មីលោកស្រី Nguyen Thi Kim Ngan

ក្នុងពិធីធ្វើសច្ចាប្រណិធាន​តាមសេចក្តីកំណត់​របស់រដ្ឋធម្មនុញ្ញឆ្នាំ២០១៣​ លោកស្រី Nguyen Thi Kim Ngan បានថ្លែង​ថា៖ “ចំពោះមុខទង់ជាតិដ៏ពិសិដ្ឋរបស់មាតុប្រទេស ចំពោះមុខរដ្ឋសភា ចំពោះមុខជន រួមជាតិ​និង​អ្នក​បោះឆ្នោត​ទូទាំង​ប្រទេស ខ្ញុំសូមសន្យាស្មោះត្រង់ជា​មួយមាតុ ប្រទេស​ជាមួយ​ប្រជាជន និង​រដ្ឋធម្មនុញ្ញ​នៃសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ ជាដាច់​ខាត។ ខ្ញុំសច្ចា​ខិត​ខំប្រឹង​ប្រែង​បំពេញ​ឲ្យបាន​ល្អភារ​កិច្ច​ ដែល​បាន​បក្ស រដ្ឋ​និងប្រជា​ជនប្រគល់ជូន។ ពីម៉ោងនាទីនេះតទៅ ខ្ញុំសូមចាំជានិច្ចការ​សន្យា របស់ខ្លួន ចំពោះ​រដ្ឋសភា ដើម្បី​អនុវត្ត​ឲ្យត្រឹមត្រូវ កាតព្វកិច្ចនិងសិទ្ធិរបស់ប្រធានរដ្ឋសភាតាមការ​កំណត់ របស់ច្បាប់ និង​រួមជាមួយ​គណៈកម្មា​ធិកា​រ​អចិន្ត្រៃយ៍រដ្ឋសភា បញ្ជាណែនាំ អនុវត្តល្អបំផុតនូវភារកិច្ចរបស់ស្ថាប័ន តំណាងខ្ពស់បំផុតរបស់​ប្រជាជន និង​ស្ថាប័ន រដ្ឋ​មានសិទ្ធិអំណាចបំផុត របស់​សាធារណរដ្ឋសង្គមនិយមវៀត​ណាមផង​ដែរ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ