20/11/2014 11:20 GMT+7 Email Print Like 0

វៀតណាមមានឱកាសជាច្រើននាំចេញហួសកម្រិតទៅអាមេរិក

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាមនាយក​ដ្ឋានពន្លឿន​ពាណិជ្ជកម្ម​នៃ​ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម បានសហការជាមួយស្ថានទូត​អាមេរិក​ប្រចាំ​នៅវៀតណាមរៀបចំសិក្ខាសាលា ដោយប្រធានបទ “ពាណិជ្ជកម្មវៀតណាម-អាមេរិក​មុន​កិច្ច​ព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)៖យថាទស្សន៍និងការសាក​ល្បង​”​។​ តាមតួ​លេខ​របស់​នា​យក​ដ្ឋានពន្លឿនពាណិជ្ជកម្មឲ្យដឹងថា ដល់បច្ចុប្បន្ន អាមេរិកមានគម្រោងការណ៍​វិនិយោគ​ចំនួន​ ១០៧ ចូលក្នុងវៀតណាម ដោយបរិមាណទុនវិនិយោគសរុបចំនួន២០ពាន់​លាន​ដុល្លា​អាមេរិក​។ ក្នុងឆ្នាំ២០១៣ តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំង២ទទួលបានជិត២៨ពាន់​លាន​ដុល្លារអាមេរិក។គិតមកដល់ខែតុលាកន្លងទៅ​នេះ តំលៃប្រាក់នាំចេញហួសកម្រិត​របស់​វៀត​ណាមទៅអាមេរិកទទួលបានជិត១៩ពាន់លានដុល្លា។ តួលេខទាំងនេះបានសរឲ្យឃើញថា សក្ដានុភាពសហប្រតិបតិ្តការរវាងប្រទេសទាំង២នៅធំធេងណាស់ ជាពិសេសគឺកិច្ចព្រមព្រៀង TPP នឹងត្រូវបានចុះហត្ថលេខានាខែធ្នូខាងមុខនេះ។


ផលិតផលកាត់ដេឈរលំដាប់ថ្នាក់ទី១ក្នុងចំណោាមមុខទំនិញដែលវៀតណាមនាំចេញទៅអាមេរិក (រូបថត៖KT)

តាមលោក​ Nguyen Hong Duong អនុប្រធាននាយកដ្ឋានទីផ្សារទ្វីបអាមេរិក ក្រសួង​ឧស្សាហ​ពាណិជ្ជកម្ម​វៀតណាមបានឲ្យដឹងថា នាពេលចូលរួមកិច្ចព្រមព្រៀង TPP ទន្ទឹម​នឹង​រាល់​អាទិភាព​ ​ដែលទទួលបាន អង្គភាពអាជីវកម្មវៀតណាម ក៏ជួបប្រទះរបងពាណិជ្ជកម្មជាច្រើន ដែល​នៅពេលនាំចេញទំនិញទៅទីផ្សារអាមេរិក។ ហេតុនេះហើយ អង្គភាពអាជីវកម្ម​ត្រូវម្ចាស់​ការ​វិនិយោគសំរាប់បច្ចេកវិទ្យាផលិកម្ម ឆ្លើយតបទៅនឹងតម្រូវ​ការអំពីការធានា​បរិយាកាស​និង​ការ​ប្រើប្រាស់ពលករ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ