14/10/2020 14:35 GMT+7 Email Print Like 0

វៀតណាមមានអ្នកជំងឺកូវីដ ១៩ ចំនួន ១.០២៦/១.១១៣ ដែលបានជាសះស្បើយ

រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានកត់ត្រានូវករណីអ្នកជំងឺ កូវីដ -១៩ ចំនួន ១.១១៣ ករណីដែលក្នុងនោះ អ្នកជំងឺចំនួន ១.០២៦ នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។

ចាប់ពីម៉ោង ១៨:០០ នាថ្ងៃទី ១៣ ខែតុលា ដល់ម៉ោង ៦ ថ្ងៃទី ១៤ ខែតុលា វៀតណាមមិនមានករណីឆ្លងថ្មីកូវីដ - ១៩ ទេ។ ហេតុដូច្នេះ ប្រទេសវៀតណាមឈានចូលដល់ថ្ងៃទី ៤២ ដែលមិនមានករណីណាមួយឆ្លងនៅក្នុង​សហគមន៍។ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានកត់ត្រានូវករណីជំងឺកូវីដ -១៩ ចំនួន ១.១១៣ ករណីដែលក្នុង​នោះ អ្នកជំងឺចំនួន ១.០២៦ នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។ ក្នុងចំណោមអ្នកជំងឺដែលកំពុងបន្តទទួល​ការព្យាបាលនៅតាមមណ្ឌលសុខភាព មានអ្នកជំងឺចំនួន ២៤ នាក់ អវិជ្ជមានពី ១ ទៅ ៣ ដងចំពោះវីរុស SARS-CoV-2។ បច្ចុប្បន្ននេះប្រទេសវៀតណាមលែងមានករណីអ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរទៀតហើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ