27/06/2021 07:29 GMT+7 Email Print Like 0

វៀតណាមមានសាកលវិទ្យាល័យចំនួន ២ ស្ថិតក្នុង Top សាកលវិទ្យាល័យវ័យក្មេងល្អបំផុតនៅលើពិភពលោក

ទស្សនាវដ្តី Times Higher Education- THE ទើបនឹងប្រកាសចំណាត់ថ្នាក់នៃសាកលវិទ្យាល័យវ័យក្មេងល្អបំផុតនៅលើពិភពលោក ២០២១ - Young University Rankings 2021។

វៀតណាមមានសាលាតំណាងពីរ ដែលមានវត្តមាននៅក្នុងចំណាត់ថ្នាក់ដ៏មានកិត្យានុភាពនេះគឺសាកលវិទ្យាល័យជាតិហាណូយ ស្ថិតក្នុងចំណាត់ថ្នាក់ ២៥១-៣០០ និងសាកលវិទ្យាល័យជាតិហូជីមិញ ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤០១+។

យោងតាមព័ត៌មានពីសាកលវិទ្យាល័យជាតិហាណូយបានឲ្យដឹងថា ចូលរួមក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យវ័យក្មេងឆ្នាំ ២០២១ ជាលើកដំបូង ប៉ុន្តែ សាកលវិទ្យាល័យជាតិ ហាណូយទទួលបានការវាយតម្លៃខ្ពស់ជាងគេលើលក្ខណៈវិនិច្ឆ័យនៃការបង្រៀន (បរិយាកាសសិក្សា) នៅពេលពិន្ទុចំណាត់ថ្នាក់ខ្ពស់គឺ ២.៣ ខ្ពស់ជាងពិន្ទុមធ្យមនៃស្ថាប័នអប់រំចំនួន ៥០ ដែលជាប់ចំណាត់ថ្នាក់ក្នុងក្រុម ២៥១ - ៣០០  សូម្បីតែ ខ្ពស់ជាង ៦,៣% ប្រៀបនឹងពិន្ទុមធ្យមនៃស្ថាប័នអប់រំចំនួន ៥២ ស្ថិតក្នុងក្រុម ២០១-២៥០នៃពិភពលោកទៀតផង៕

 តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ