22/09/2021 23:39 GMT+7 Email Print Like 0

វៀតណាមមានបំណងថា COVAX បន្តជួយឧបត្ថម្ភវ៉ាក់សាំងនិងផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង

នៅរសៀលថ្ងៃទី២០ ខែកញ្ញា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញធ្វើកិច្ចសន្ទនាការងារតាមទូរស័ព្ទជាមួយលោកស្រី Aurelia Nguyen នាយិកាប្រតិបត្តិនៃយន្តការចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ជាសកលរបស់អង្គការសហប្រជាជាតិ (COVAX) ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសន្ទនាការងារតាមទូរស័ព្ទជាមួយលោកស្រី Aurelia Nguyen នាយិកាប្រតិបត្តិនៃយន្តការ COVAX។


លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសម្ដែងគោលបំណងថា COVAX នឹងផ្ដល់អាទិភាពដល់ការចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ជូនវៀតណាមឲ្យបានលឿនបំផុតនិងច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីចាប់តាំងពីពេលនេះរហូតដល់ចុងឆ្នាំ សម្រេចបានចំនួនវ៉ាក់សាំងជិត៣៩លានដូស ដែល COVAX បានសន្យាផ្ដល់ជូនវៀតណាមក្នុងឆ្នាំ២០២១។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យ COVAX ឧទ្ទេសនាមបណ្ដាប្រទេសដែលទំនងជាមានវ៉ាក់សាំងលើសតម្រូវការ ឬប្រទេសដែលទទួលបានវ៉ាក់សាំងប៉ុន្តែមិនទាន់ត្រូវការប្រើប្រាស់ ដើម្បីឲ្យវៀតណាមចរចាទិញមកវិញ តាមនោះរួមចំណែកជួយវៀតណាមសម្រេចបានភាពស៊ាំសហគមន៍។ ក្រៅពីនោះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏មានបំណងថា COVAX នឹងជួយឧបត្ថម្ភហើយផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងនិងថ្នាំព្យាបាលជម្ងឺកូវីដ ១៩ ដើម្បីជួយវៀតណាមមានភាពម្ចាស់ការអំពីប្រភពផ្គត់ផ្គង់ ក៏ដូចជាជួយឧបត្ថម្ភវៀតណាមទិញវ៉ាក់សាំងសម្រាប់កុមារអាយុក្រោម១៨ឆ្នាំផងដែរ។

ជាការឆ្លើយតប នាយិកាប្រតិបត្តិ COVAX លោកស្រី Aurelia Nguyen បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់វៀតណាមក៏ដូចជាការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ លោកស្រី Aurelia Nguyen ក៏បានកោតសរសើរវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍមួយចំនួនដែលបានរួមវិភាគទានហិរញ្ញវត្ថុសម្រាប់យន្តការ COVAX ផងដែរ។ លោកស្រីជូនដំណឹងថា ក្នុងខែតុលា COVAX នឹងចែកចាយវ៉ាក់សាំងចំនួន ៨៥លានដូសទៅទូទាំងពិភពលោក ក្នុងនោះមានវៀតណាមផង។ លោកស្រីនាយិកា COVAX ជឿជាក់ថា វៀតណាមនឹងជំនះលើដំណាក់កាលលំបាកនាបច្ចុប្បន្នក្នុងពេលឆាប់ៗ នាំជីវភាពរស់នៅរបស់ប្រជាជនវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ហើយបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្ថានការណ៍ធម្មតាថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ