07/03/2021 13:55 GMT+7 Email Print Like 0

វៀតណាមមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងយ៉ាងខ្លាំងក្លាថែមទៀតជាមួយអ៊ុយក្រែន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Hong Thach (ឆ្វេង) និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky (រូបថត៖ VOV)
 

នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅទីក្រុងគៀវ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាម ប្រចាំនៅអ៊ុយក្រែន លោក Nguyen Hong Thach បានអញ្ជើញជូនសារតាំងដល់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។

នៅក្នុងពិធីជួបសម្តែងការគួរសម បន្ទាប់ពីបានជូនសារតាំងរួចមក ឯកអគ្គរដ្ឋទូត  លោក Nguyen Hong Thach បានអះអាងថា វៀត ណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ុយក្រែន ហើយសង្ឃឹមថា ទំនាក់ទំនងនេះនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់បណ្តាញរបស់រដ្ឋ រដ្ឋសភានិងរដ្ឋាភិបាលនិងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ លោកឯកអគ្គរដ្ឋទូតក៏មានបំណងចង់ឲ្យលោកប្រធានាធិ បតីនិងក្រសួងស្ថាប័ននានារបស់អ៊ុយក្រែន បង្កើតលក្ខខណ្ឌនិងបរិយាកាសអំណោយផលសម្រាប់សហគមន៍វៀតណាមនៅអ៊ុយក្រែននឹងនរចិត្តក្នុងការរស់នៅ ការសិក្សារៀនសូត្រនិងរកស៊ីធ្វើអាជីវកម្ម។

ក្នុងឱកាសនេះឯកអគ្គរដ្ឋទូត Nguyen Hong Thach បានបញ្ជូនសេចក្តីអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទៅកាន់ប្រធានាធិ បតី Volodymyr Zelensky និងភរិយា ក្នុងពេលវេលាសមស្រប។ ប្រធានាធិបតី Volodymyr Zelensky បានទទួលយកការអញ្ជើញនេះដោយរីករាយ ហើយដំណើរទស្សនកិច្ចនេះនឹងត្រូវរៀបចំឡើងតាមរយៈបណ្តាញការទូត។

រីឯខ្លួនវិញលោកប្រធានាធិបតី Volodymyr Zelensky បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមទទួលបានក្នុងកិច្ចការផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ច សមាហរណកម្មតំបន់និងអន្តរជាតិ និងលើកកំពស់សុខុមាលភាពប្រជាជន។ លោកប្រធានាធិបតីរូបនេះក៏មានគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ជាពិសេសផលិតកម្មវ៉ាក់សាំង ពាណិជ្ជកម្មនិងវប្បធម៌ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ