07/02/2020 11:57 GMT+7 Email Print Like 0

វៀតណាមមានបំណងចង់បន្តជំរុញទំនាក់ទំនងជាមួយអាមេរិកអោយរីក ចម្រើនប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង


 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN) 
 

នារសៀល​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក Nguyen Van Binh បាន​ទទួលជួបជាមួយក្រុមការងារនៃ រតនាគារជាតិអាមេរិកដឹកនាំដោយលោក Michell Silk ឧបការីស្ដីទី​របស់ រដ្ឋមន្រ្តីរតនាគារជាតិអាមេរិកដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។   

នៅក្នុង​ជំនួបនេះ លោក Nguyen Van Binh បានអះអាងថា បក្ស រដ្ឋ វៀត​ណាម​ជានិច្ច​កាល​គោរ​ព​ទំនាក់​ទំនង​ជាមួយអាមេរិក ហើយមានបំណង ចង់បន្តជំរុញទំនាក់ទំ​នង​ភាព​ជាដៃ​គូគ្រប់​ជ្រុង​ជ្រោយ​អភិវឌ្ឍ​ប្រកប​ដោយ​ប្រសិទ្ធ​ភាពនិងជាក់ស្ដែង ដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមក នាំមក នូវកំណើន ការងារ​ធ្វើ​សម្រាប់​ប្រទេសទាំងពីរ ក្នុងនោះជោគជ័យនៃកិច្ច សហប្រតិបតិ្តការសេដ្ឋកិច្ច​ពាណិជ្ជកម្ម​វិនិយោគ​ជាកម្លាំង​ចលករ​ជំរុញ​ទំនាក់ ទំនងរវាងប្រទេសទាំងពីរ។  
 
ចំណែក​ឯឧបការីស្ដីទីរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក Michell Silk បានអះអាងនូវការសន្យានឹងបន្តរួមដំណើរ សហការ​យ៉ាង​ស្អិតរមួតជាមួយ បក្ស រដ្ឋាភិបាលវៀតណាម ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ អោយរីកចម្រើន​យ៉ាងខ្លាំងក្លាថែ​មទៀតផងដែរ៕

 

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ