បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចនៅចិននិងអញ្ជើញចូលរួមពិធីបើកសន្និសីទចិន-អាស៊ាន (CAEXPO) និងសន្និសីទកំពូលពាណិជ្ជកម្មនិងវិនិយោគចិន- អាស៊ាន(CABIS) លើកទី១៣នៅខេត្តក្វាងស៊ីនោះ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទសន្ទនាតុមូលជាមួយអគ្គនាយកប្រតិបត្តិ (CEO) នៃបណ្តាអង្គភាពអាជីវកម្មជួរមុខរបស់ចិន។ថ្លែងមតិនៅសន្និសីទនេះ លោក Nguyen Xuan Phuc បានអះអាងថា៖ “វៀតណាមកំពុងខិតខំប្រឹងប្រែងកសាងបរិយាកាសធ្វើអាជីវកម្មបើកទូលាយនិងតម្លាភាពសម្រាប់អង្គភាពអាជីវកម្មទាំងអស់រួមទាំងអង្គភាពអាជីវកម្មជាតិនិងអន្តរជាតិ ដោយពាក្យស្លោកចាត់ទុកជោគជ័យរបស់វិនិយោគិនជាជោគជ័យរបស់វៀតណាមដែរ។ យើងខ្ញុំបានកំណត់ច្បាស់នូវទិសដៅរបស់ខ្លួននោះគឺកសាងរដ្ឋាភិបាលសច្ចយុត្តិធម៌ ស្ថាបនាអភិវឌ្ឍន៍ មានសកម្មភាពខ្លាំងក្លា បម្រើប្រជាជននិងអង្គភាពអាជីវកម្ម។ ម្យ៉ាងវិញទៀតគឺប្រមូលផ្តុំ ជម្រុញការកែប្រែបែបបទរដ្ឋបាល ដើម្បី លើកកំពស់លទ្ធភាពប្រគួតប្រជែងផងដែរ”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអង្គភាពអាជីវកម្មចិន
នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា ខណៈ ដែលធ្វើការវិនិយោគនៅវៀតណាមនោះ អង្គភាពអាជីវកម្មចិននិងមានឱកាសទាក់ទងផ្ទាល់ជាមួយនឹងទីផ្សារធំធេងដែលវៀតណាមបានចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោក Nguyen Xuan Phuc ក៏បានលើកច្បាស់នូវទស្សនៈរបស់វៀតណាមគឺមិនទទួលយកនូវបច្ចេកវិទ្យាហួសសម័យដើម្បីការពារបរិស្ថាន។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានវាយតម្លៃខ្ពស់នូវសមត្ថភាពបច្ចេកវិទ្យារបស់វិនិយោគិនចិននិងមានបំណងថាទទួលបានបច្ចេកវិទ្យាជឿនលឿន។ នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ Bagui Tianyuan ជារូបសណ្ឋានកសិកម្មមានប្រសិទ្ធិភាពខ្ពស់នៅខេត្តក្វាងស៊ីផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម