22/09/2016 09:50 GMT+7 Email Print Like 0

វៀតណាមមានបំណង WHO បន្តជួយឧបត្ថម្ភវៀតណាមលើវិស័យសុខាភិបាល


នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Shin Young-soo នាយកអង្គការសុខភាពពិភពលោក (WHO)

នារសៀលថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួប​ ជាមួយលោក Shin​ Young-soo នាយក​អង្គការ​សុខ​ភាព​ពិភព​លោក (WHO) ទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិក​ខាង​លិច ដែល​កំពុងមានដំណើរ​ទស្សន​កិច្ចការ​ងារ​នៅវៀ​ត​ណាម។ នៅ​ក្នុង​​ជំនួប​នេះ​នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានស្នើ WHO បង្កើនការ​ជួយ​ឧបត្ថម្ភវិទ្យា​សាស្ត្រ ហិរញ្ញវត្ថុ​ក៏ដូចជាប្រមូល​ផ្តុំរាល់ប្រភព​កម្លាំង​ពលំ របស់ដៃគូអភិវឌ្ឍន៍នានា​សម្រាប់​វៀត​ណាម។ លោកNguyen Xuan Phuc ឲ្យដឹងថែមទៀតថា រដ្ឋាភិបាលវៀត​ណាមកំពុង​ប្រញាប់​ប្រញាល់​កសាង​ផែន​ការ​មេសំ​ដៅ​អនុវត្ត​នូវ​គោល​ដៅ​អភិវឌ្ឍន៍​និរន្តរភាព​របស់​អង្គការ​សហប្រជា​ជាតិ​និង​មាន​បំណង​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​អន្តរជាតិ​នានា ជាពិសេស​គឺអង្គការ​សុខ​ភាព​ពិភព​លោក។

​រីឯខ្លួនវិញ លោក Shin Young-soo នាយកអង្គការសុខភាពពិភពលោក (WHO)​ បាន​អះអាង​ថា នឹង​បង្កើន​ទំនាក់ទំ​នង​សហប្រតិបត្តិការ ជាមួយវៀតណាម ព្រមទាំង​មានបំណង​ថា រដ្ឋាភិបាល​វៀត​ណាម​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ កែលំ​អរ​ប្រព័ន្ធ​​សុខា​ ភិបាល ​និង​លើក​កំពស់​អត្រា​ជន​វៀត​ណាម​ចូល​រួម​ការ​ធានា​រ៉ាប់រង​សុខ​ភាព​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ