11/01/2017 06:58 GMT+7 Email Print Like 0

វៀតណាមមានបំណងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យជាមួយកម្ពុជា


លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ សម្តេចក្រឡាហោម ស ខេង
ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ដែលកំពុងដឹកនាំគណៈប្រតិភូ
មកធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នេះនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី​ក្រសួង​មហា​​ផ្ទៃកម្ពុជា ដែលកំពុង​ដឹកនាំ​គណៈប្រតិភូមកធ្វើ​ទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយៈពេល ​៣ ​ថ្ងៃចាប់​ពី​ថ្ងៃទី​៩ដល់​ថ្ងៃទី​១១ខែមករាឆ្នាំ​២០១៧។​ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលមានបំណងពង្រឹងទំនាក់ទំនង “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃ​ណីសហប្រតិបត្តិ ការលើគ្រប់វិស័យនិរន្តភាពយូរអង្វែង”ជាមួយកម្ពុជា។ លោក Nguyen Xuan Phuc សង្ឃឹមថា កម្លាំងនគរបាលនៃប្រទេសទាំងពីរនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រក្សានិងពង្រីកប្រកបដោយ​ប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ ដែលមានស្រាប់និងអនុវត្តដោយតឹងរឹងគោលការណ៍មិនអនុញ្ញាតឲ្យកម្លាំងអមិត្តណា មួយប្រើប្រាស់ទឹកដីប្រទេសម្ខាង ដើម្បីបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពរបស់ ភាគីម្ខាងទៀត។

រីឯខ្លួនវិញ សម្តេច ស ខេង បានចាត់ទុកថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជានិង​វៀត​ណាម​ត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ សម្តេច ស ខេង ក៏បានថ្លៃងអំណគុណចំពោះការជួយឧបត្ថម្ភ​ដ៏ថ្លៃថ្លារបស់វៀតណាម ចំពោះបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ