08/11/2015 09:28 GMT+7 Email Print Like 0

វៀតណាមមានបំណងនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអ៊ីតាលីស៊ីជម្រៅនិងប្រសិទ្ធិភាព


វៀតណាមមានបំណងនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអ៊ីតាលីស៊ីជម្រៅនិងប្រសិទ្ធិភាព

ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានអញ្ចើញមកបំពេញ​ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ចាប់ពី​ថ្ងៃទី​៦ដល់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៥​។ នារសៀលថ្ងៃទី៦ខែ​វិច្ឆិកា​បន្ទាប៉​ពិ​ពិធី​ទទួល​ដ៏​មហោ​ឡារឹក​នៅវិមាន​ប្រធាន​រដ្ឋ ប្រធាន​រដ្ឋវៀតណាម​លោក Truong Tan Sang និងប្រធានាធិបតី Sergio Mattarella បានជួបចរចារសំដៅ​ជំរុញ​ទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរអោយស៊ីជម្រៅនិងជាក់​ស្ដែងថែម​ទៀត។ នៅជំនួបសន្ទនា​នេះ ថ្នាក់​ដឹកនាំ​ទាំងពីររូបបានឯកភាពលើវិ​ធានការជាច្រើន បង្កើនទំនាក់ទំនងសហប្រតិបត្តិការនាពេលខាង​មុខ ក្នុង​នោះ​យកចិត្តទុកដាក់ផ្លាស់ប្តូរពង្រីក​រាល់របៀប​សហប្រតិបត្តិការ នៅថ្នាក់រដ្ឋាភិបាល​ក៏ដូច​ជាដំបន់ អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិភាព​ផែនការ​សកម្មភាព២០១៥-២០១៦ ពង្រីកតួនាទីនៃយន្តការសន្ទនានិងគណៈកម្មាធិការចំរុះ។ រីឯ​លោក Sergio Mattarella បានអះអាងនឹងជំរុញរដ្ឋសភាអ៊ីតាលី​ អនុម័តយ៉ាងឆាប់រហ័សលើកិច្ច​ព្រម​ព្រៀង​ដៃគូស​ហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-EU ដែលបានចុះ​ហត្ថលេខានា​ឆ្នាំ២០១២ ទន្ទឹមនឹង​នោះអះអាង​ថា៖ អ៊ីតាលីគាំទ្រ​វៀតណាមទាំង​ស្រុង​ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀត​ណាម-EUនិង​EU ព្រមទាំងទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សារសំរាប់វៀតណាម។

ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្តូរអំពីស្ថានភាពបង្កើនសកម្មភាពសាងសង់ ​កោះសិប្បនិមិត្ត​ដែល​បណ្ដាល​អស្ថិរភាព​​ ចំពោះ​សន្តិភាព​និងសុវត្ថិភាពនាវារណ៍​អាកាសចរណ៍​នៅសមុទ្រ​ខាង​កើត ជាក​ន្លែងមាន​ខ្សែផ្លូវ​នាវាចរណ៍​អន្តរជាតិដ៏​ធំ​ និងតភ្ជាប់ពាណិជ្ជកម្មរវាងទ្វីបអឺរ៉ុបនិងអាស៊ីបូព៌ា។ លោកប្រធានរដ្ឋបានស្នើរអ៊ីតាលី​ពង្រីក​សម្លេង​ក្នុង​ប្លុក G7 និង EU គាំទ្រដោះស្រាយ​ជំលោះដោយសន្តិវិធី​លើ​មូលដ្ឋាន​គោរព​ច្បាប់​អន្តរជាតិ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដីពីច្បាប់​សមុទ្រឆ្នាំ១៩៨២អនុវត្ត​យ៉ាង​ពេញ​លេញ​សេចក្តី​ថ្លែង​ការណ៍​ស្ដីពី​ការ​ប្រតិ​បត្ត​សំរាប់ភាគីនានា នៅសមុទ្រខាងកើត (DOC) និងកសាងយ៉ាងឆាប់រហ័សក្រមប្រ​តិបត្តិ​ដំបន់​នៅ​សមុទ្រ​ខាង​កើត​ COC។ ប្រធានាធិបតីអ៊ីតាលី​បានអះអាងគាំទ្រ​គោល​ជំហរ​របស់​វៀត​ណាម​គឺដោះ​ស្រាយ​ជំលោះ​ដោយ​សន្តិវិធី​គោរពច្បាប់​អន្តរ​ជាតិ​រក្សាសេរីភាព​នាវាចរណ៍អាកាសចរណ៍ និងធានាសុវត្ថិភាពសន្តិសុខដំបន់។

បន្ទាប់ពីជំនួបសន្ទនានេះ ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បាន​ជួប​ប្រាស្រ័យ ជា​មួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន។​ លោកប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖ “ខ្ញុំវាយតំ​លៃខ្ពស់​ដំណើរ​ទស្សនកិច្ចជាលើក​ដំបូង របស់ប្រធានាធិបតីអ៊ីតា​លីមួយ​រូបមក​វៀតណាម​គិត​តាំង​ពីពេល​បង្កើត​ទំនាក់​ទំនងការ​ទូត នាឆ្នាំ១៩៧៣​មកហើយកត់សម្គាល់ជំហាន​អភិវឌ្ឍន៍ថ្មី ក្នុងទំនាក់ទំនងវៀត​ណាម-អ៊ីតាលី។​ ខ្ញុំ​ថ្លែងអំណរគុណដ៏ស្មោះស ចំពោះលោកប្រធានាធិបតីដែលបានអះអាងពីការ​គាំទ្រ​វៀតណាម​បង្កើន​ទំនាក់​ទំនង​ ជាមួយ EU និងជំរុញរដ្ឋសភាអនុម័តលើកិច្ច​ព្រមព្រៀង ដៃគូនិងសហប្រតិបត្តិការលើ​គ្រប់វិស័យ PCA និង​គាំទ្រការ​ចុះហត្ថ​លេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាមនិង EU ទន្ទឹមនឹងនោះ​EU ទទួល​ស្គាល់​បែបបទ​ទីផ្សារពេញលេញចំពោះវៀតណាម។”

រីឯប្រធានាធិបតី Sergio Mattarella បានអះអាងថា នេះជាដំណើរទស្សន​កិច្ច​ដ៏សែន​សំខាន់​សំដៅជំរុញ​ថែម​ទៀត​ទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រ រវាងវៀតណាម-អ៊ីតាលី​ដោយ​ជឿថា​៖ ទំនាក់​ទំនង​សហប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​ នឹងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅលើវិស័យជា​ច្រើន។

​ក្នុងឱកាសនេះប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតី Sergio Mattarella បាន​ធ្វើក្សិណ​សាក្សី​ពិធី​ចុះហត្ថ​លេខាលើ​ផែន​ការ​សកម្មភាព​អនុវត្ត​ទំនាក់ទំនងដៃគូ​យុទ្ថសាស្ត្រ រវាងវៀតណាមនិងអ៊ីតាលីដំណាក់​កាល​​២០១៥-២០១៦ និង​​កិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ និងឧបត្ថម្ភរដ្ឋ​បាល​​ក្នុងវិស័យគយ​​រវាង​វៀត​ណាម​និង​អ៊ីតាលី​ផង​ដែរ​៕

 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ