20/03/2016 10:48 GMT+7 Email Print Like 0

វៀតណាមមានបំណងទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយបារាំងកាន់តែស៊ីជម្រៅ


ឧបនាយរដ្ឋមន្ត្រីរដ្ឋភិបាលវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួួយប្រធានរដ្ឋសភាបារាំងលោក Claude Bartolone (រូបថតៈ VGP/Lê Sơn)

នាថ្ងៃទី១៩ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ថ្លែងមតិក្នុងការជួបសន្ទនា​ជាមួយ ប្រធាន​រដ្ឋសភា​បារាំង​លោក Claude Bartolone ដែលកំពុងមានដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀត​ណាម ឧបនាយ​រដ្ឋមន្ត្រី​រដ្ឋភិបាល​វៀតណាម លោក​ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ នូវទំនាក់ទំនងយ៉ាងល្អប្រសើរ នាពេល កន្លងទៅរវាង​វៀតណាម ជាមួយបារាំង​និងមានបំណងថា ប្រទេសទាំងពីរនឹង បង្កើន​កិច្ច​សហប្រតិបត្តិការ លើគ្រប់វិ​ស័យ ជម្រុញទំនាក់​ទំនងសហប្រតិបត្តិការ យុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ។ លោក Nguyen Xuan Phuc បានអះអាង​ថា រដ្ឋាភិបាលត្រៀមជាស្រេចបង្កលក្ខណៈងាយស្រួល សម្រាប់ប្រទេសទាំងពីរ ជ្រៀត​ចូល​ទីផ្សារ​គ្នាទៅវិញ​ទៅមក ព្រមទាំងបង្កលក្ខណៈងាយស្រួល​ សម្រាប់ អង្គភាព​អាជីវកម្ម​បារាំង​មក​វិនិយោគ​នៅវៀត​ណាម លើបណ្តាវិស័យដែលជា ប្រៀបខ្លាំងរបស់ប្រទេសទាំងពីរ។ លោក​ឧបនាយក​រដ្ឋមន្ត្រីក៏​មាន​បំណង​ថា​បារាំងបន្តរក្សាប្រភពទុន ODA សម្រាប់វៀតណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ