17/06/2016 10:12 GMT+7 Email Print Like 0

វៀតណាមមានបំណងទទួលបានការជួយឧបត្ថម្ភរបស់ ADB


នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយលោក Takehiko Nakao ប្រធានធនាគាអភិវឌ្ឍន៍អាស៊ី

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិ​បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនា ជាមួយលោក​ Takehiko Nakao ប្រធានធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ដែល​កំពុងបំពេញទស្សន​កិច្ច​ការងារនៅវៀត​ណាម។ នៅទីនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc​ បានស្នើ​ឲ្យ ADB មានការជួយឧបត្ថម្ភ​ចាំបាច់ និងបន្តជួយ​ឧបត្ថម្ភ​វៀតណាមប្រភពទុន​អាទិភាព​របស់ ADB សំដៅជួយវៀតណាម បន្តដោះស្រាយ រាល់ការសាកល្បង​អំពី​ភាព​ក្រីក្រ ការអភិវឌ្ឍន៍​មិន​ស្នើរ​គ្នានិ​ង​ការ​ប្រែ​​ប្រួល​នៃ​អាកាសធាតុ។

​រីឯខ្លួនវិញ ប្រធាន ADB Takehiko Nakao បានសម្តែងនូវចំណាប់អារម្មណ៍ ចំពោះ​សមិទ្ធិ​សេដ្ឋកិច្ច​សង្គម​របស់​វៀត​ណាម។ លោករូបនេះបាន​អះអាងថា  ADB ត្រៀម​ជា​ស្រេច​ជួយ​វៀត​ណាម ក្នុង​ការ​អភិវឌ្ឍន៍​មូល​ដ្ឋាន​ហេដ្ឋារ​ចនាសម្ព័ន្ធ ជាពិសេស​គឺលើវិស័យ​គមនាគមន៍ ថាមពលកកើតឡើងវិញ ក៏ដូចជាជួយ​ឧប ត្ថម្ភ​លើ​វិស័យ​អាទិភាព​ផ្សេង​ទៀត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ