21/10/2017 12:27 GMT+7 Email Print Like 0

វៀតណាមមានបំណងទទួលបានការជួយឧបត្ថម្ភពី OECD


  រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung

ក្នុងក្របខ័ណ្ឌនៃសន្និសីទ​រដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ២០១៧(FMM) នាថ្ងៃទី ២០ ​ខែតុលា ​ឆ្នាំ​២០១៧ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​លោក Dinh Tien Dung ប្រធាន FMM បា​នអញ្ជើញទទួល​ ជួប​ជាមួយលោក An​gel Gurria អគ្គលេខា​ធិការ ​OECD (អង្គការ​សហប្រតិបត្តិការនិងអ​ភិវឌ្ឍន៍​សេដ្ឋកិច្ច) និងសមាជិកនានា​នៃ OECD ផង​ដែរ។
 
នៅទី​នេះ លោក Dinh Tien Dung បានឲ្យដឹងថា គោ​លដៅ​របស់​វៀត​ណាម គឺទាក់​ទង​ផ្ទាល់​ជាមួយ​បទដ្ឋាន​របស់ ​OECD ជាបណ្តើៗ សំដៅលើកកំព​ស់សន្ទស្ស​ន៍ប្រកួត​ប្រជែង នៃខឿនសេដ្ឋកិច្ច​។ តាម​នោះ នាដំណាក់​កាល​ខាង​មុខ ក្រសួងហិរញ្ញវត្ថុមា​នបំណងថា​ OE​CD នឹងបន្តយកចិត្ត ទុក​ដាក់​ ជួយ​ឧបត្ថម្ភ​វៀត​ណាម​និយាយ​រួម និ​ងក្រសួងហិរញ្ញវត្ថុ​និយាយដោយឡែក អនុវត្តរាល់កិច្ចសហ​ប្រតិបត្តិការលើ​វិស័យ​អាទិភាព ដើម្បី​ផល​ប្រយោជន៍​របស់ភាគីទាំង​​ពីរ។
 
រីឯខ្លួនវិញ លោក Angel​ Gurria បានសម្តែងនូវការយកចិត្តទុ​កដាក់​ពិសេស ដល់ ការដែល​វៀត​ណាម​ជាម្ចាស់​ទទួល​រៀប​ចំ APEC ២០១៧ និងត្រៀមជាស្រេ​ច ជួយឧប​ត្ថម្ភវៀ​តណា​ម ក្នុងដំណើ​រការត្រៀមរៀប​ចំ ក៏ដូច​ជាគ្រប់​គ្រង​​រាល់សកម្ម​ភាព នៃដំណើរការសន្និសីទ​រដ្ឋមន្ត្រីហិ​រញ្ញវត្ថុ ​APEC ២០១៧ផងដែ​រ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ