13/09/2016 10:35 GMT+7 Email Print Like 0

វៀតណាមមានបំណងទទួលគម្រោងបច្ចេកវិទ្យារបស់ចិន

បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចនៅចិននិងអញ្ជើញចូលរួមពិធីបើកសន្និសីទចិន-អាស៊ាន (CAEXPO) និង​សន្និសីទកំពូលពាណិជ្ជកម្មនិងវិនិយោគចិន- អាស៊ាន(CABIS) លើកទី១៣នៅខេត្តក្វាងស៊ីនោះ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទសន្ទនាតុមូលជាមួយអគ្គនាយកប្រតិបត្តិ (CEO) នៃបណ្តាអង្គភាពអាជីវកម្មជួរមុខរបស់ចិន។​ថ្លែងមតិនៅសន្និសីទនេះ លោក Nguyen Xuan Phuc  បានអះអាងថា៖        “វៀតណាមកំពុងខិតខំប្រឹងប្រែងកសាងបរិយាកាសធ្វើអាជីវកម្មបើកទូលាយនិងតម្លាភាពសម្រាប់អង្គភាពអាជីវកម្មទាំងអស់រួមទាំងអង្គភាពអាជីវកម្មជាតិនិងអន្តរជាតិ ដោយពាក្យស្លោកចាត់ទុកជោគជ័យរបស់វិនិយោគិនជាជោគជ័យរបស់​វៀត​ណាម​ដែរ។ យើងខ្ញុំបានកំណត់ច្បាស់នូវទិសដៅរបស់ខ្លួននោះគឺកសាងរដ្ឋាភិបាលសច្ចយុត្តិធម៌ ស្ថាបនាអភិវឌ្ឍន៍ មាន​សកម្មភាពខ្លាំងក្លា បម្រើប្រជាជននិងអង្គភាពអាជីវកម្ម។​ ម្យ៉ាងវិញទៀតគឺប្រមូលផ្តុំ ជម្រុញការកែប្រែបែបបទរដ្ឋបាល ដើម្បី លើកកំពស់លទ្ធភាពប្រគួតប្រជែងផងដែរ”។

 


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអង្គភាពអាជីវកម្មចិន
 

នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា ខណៈ ដែលធ្វើការវិនិយោគនៅវៀតណាមនោះ អង្គភាពអាជីវកម្មចិននិងមានឱកាសទាក់ទងផ្ទាល់ជាមួយនឹងទីផ្សារធំធេងដែលវៀតណាមបានចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោក Nguyen Xuan Phuc ក៏បានលើកច្បាស់នូវទស្សនៈរបស់​វៀត​ណាម​គឺមិនទទួលយកនូវបច្ចេកវិទ្យាហួសសម័យដើម្បីការពារបរិស្ថាន។ ​នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានវាយតម្លៃខ្ពស់នូវសមត្ថភាពបច្ចេកវិទ្យារបស់វិនិយោគិនចិននិងមានបំណងថាទទួលបានបច្ចេកវិទ្យា​ជឿនលឿន។        នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ Bagui Tianyuan ជារូបសណ្ឋានកសិកម្មមានប្រសិទ្ធិភាពខ្ពស់នៅខេត្តក្វាង​ស៊ីផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ