16/10/2014 09:36 GMT+7 Email Print Like 0

វៀតណាមមានបំណងជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយ EU

នាថ្ងៃទី១៤ខែតុលាឆ្នាំ២០១៤ កាសែតអេឡិចត្រូនិក New Europe របស់ប៊ែលហ្សិកបានចុះ ផ្សាយ​​​បទសម្ភាស លោក Nguyen Tan Dung  ក្នុងឱកាសដំណើរទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​​ប៊ែលហ្សិកនិងសហភាពអឺរ៉ុប EU របស់លោក ក្រោមប្រធានបទ “វៀត​ណាម​ស្វាគមន៍​ប្រទេស​ទាំងឡាយដែលចង់បង្កើនកិច្ចសហប្រតិបត្តិការ”។ លោក Nguyen Tan Dung ឲ្យ​ដឹង​ថា​​ លោកមានបំណងផ្ញើរដល់ EUសារ១​“វៀត​ណាម​ជា​និច្ចកាល​យក​ចិត្ត​ទុក​ដាក់​និង​មាន​បំ​ណង​​ជម្រុញទំនាក់ទំនងលើគ្រប់វិស័យជាមួយ EU”។

វៀតណាមមានបំណងជម្រុញទំនាក់ទំនងដៃគូលើគ្រប់
វិស័យជាមួយ EU (រូបថតៈ EPA)

ចំពោះបញ្ហាអធិបតេយ្យភាពតំបន់ដែនដី  លោក Nguyen Tan​​ Dung បានប្រកាសថា វៀត​ណាម​​ ​ប្តេជ្ញាការពារអធិបតេយ្យភាពជាតិ និងផលប្រយោជន៍ស្រប ច្បាប់​របស់​វៀត​ណាម​លើ​សមុទ្រ​​ខាងកើតដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

ទាក់ទិនដល់បញ្ហាដែលអាមេរិក លប់ចោលបទហាមលក់អាវុធមួយផ្នែក សម្រាប់វៀតណាម និងទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យយោធា លោក Nguyen Tan Dung បានអះអាងថា វៀតណាមស្វាគមប្រទេសទាំងឡាយ  ជាពិសេស​បណ្តា​មហា​អំណាច​ដូច​ជា​អា​មេ​រិក​បង្កើន​កិច្ច​សហ​ប្រតិបត្តិការជាមួយ បណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ឆ្លើយសំនួរស្តីអំពី ផែនការកសាង ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ ដែលនឹង​ជះ​ឥទ្ធិព​ល​មិន​តិច​តួច​ដល់ផ្នែកកសិកម្ម ជីវភាពរបស់ប្រជាជនក៏ដូចជា វិធានការរបស់វៀតណាម លោក Nguyen Tan ​Dung បានសង្កត់ធ្ងន់ថា វៀតណាម មានគោលបំណងថា ប្រទេសនានា រួម​សហកា​រ​យ៉ាង​ស្អិត​រមួត ដើម្បីស្រាវជ្រាវ ដ៏មត់ចត់​រាល់​ឥទ្ធិពល ​ជាក់​ស្តែង​របស់​គំ​រោង​ការវារី​អគ្គិសនី​លើ​ទន្លេ​មេ​គង្គមុនពេល ចេញសេចក្តីសម្រេចអនុវត្តន៍គំរោងការណ៍នេះ៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ