13/04/2018 09:27 GMT+7 Email Print Like 0

វៀតណាមមានបំណងចង់ឲ្យអង្គការ IFC ជួយលើកកម្ពស់សមត្ថភាពគ្រប់គ្រង

នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ដ្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបលោកស្រី Snezana Stoiljkovic អនុប្រធានអង្គការហិរញ្ញវត្ថុអន្ដរជាតិទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក (IFC) ដែលកំពុងបំពេញទស្សនកិច្ចការងារ នៅវៀតណាម។

លោកនាយករដ្ឋមន្ដ្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបលោកស្រី Snezana Stoiljkovic
អនុប្រធានអង្គការហិរញ្ញវត្ថុអន្ដរជាតិទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក​ (រូបថត៖ vnanet.vn)

នៅជំនួប លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមមានបំណងចង់បាន IFC និងអង្គការ​អន្ដរជាតិចូលរួមបណ្ដាក់ទុនវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ហើយនិងវៀតណាមមានបំ​ណង​ចង់ឲ្យអង្គការ IFC សហការជាមួយស្ថាប័នហិរញ្ញវត្ថុវៀតណាម និងជួយវៀតណាមលើកកម្ពស់សមត្ថភាពគ្រប់​គ្រង។

លោកស្រី Snezana Stoiljkovic ជូនពររដ្ឋាភិបាលវៀតណាមបានគ្រប់គ្រងខឿនសេដ្ឋកិច្ចទទួលបានលទ្ធផលយ៉ាងសកម្មជាច្រើនក្នុងរយៈពេលកន្លងមក។ នេះគឺជាមូលដ្ឋានសំខាន់ៗសម្រាប់បន្ដជំរុញកិច្ចសហប្រតិបត្ដិការឲ្យខ្លាំងក្លាថែមទៀតជាមួយវៀតណាមក្នុងពេលខាងមុខ ព្រមទាំង IFC មានបំណងចង់បង្កើនកិច្ចសហប្រតិបត្ដិការនិងជួយវៀតណាមទាក់ទាញទុន FDI លើការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងបណ្ដាក់​ទុន​លើ​វិស័យកសិកម្ម និងថាមពលកកើតឡើងវិញ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ