12/07/2017 11:17 GMT+7 Email Print Like 0

វៀតណាមមានបំណងចង់ឲ្យសហគ្រាសហូឡង់ធ្វើការវិនិយោគទៅក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនៅវៀតណាម


វៀតណាមមានបំណងចង់ឲ្យសហគ្រាសហូឡង់ធ្វើការវិនិយោគទៅក្នុង
ការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនៅវៀតណាម

អញ្ជើញថ្លែងមតិក្នុងវេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកទឹកចិត្តឲ្យសហគ្រាសហូឡង់ បង្កើនការវិនិយោគ លើកកំពស់សមត្ថភាពកែច្នៃនិងណែនាំឲ្យវៀតណាមពង្រឹងប្រៀបខ្លាំងរបស់ខ្លួនក្នុង ចង្វាក់តម្លៃសកល។ ចំពោះមុខបម្រែបម្រួលអាកាសធាតុ នាយករដ្ឋមន្ត្រីវៀត ណាមបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ឲ្យមជ្ឈដ្ឋានសេដ្ឋកិច្ចឯកជន ហូឡង់ ផ្តោតការយកចិត្តទុកដាក់ ធ្វើការវិនិយោគនិងជួយវៀតណាមដោះស្រាយរាល់ការសាកល្បងនេះ។ លោក Nguyen Xuan Phuc អញ្ជើញមានមតិថា៖

“ប្រសិនបើចេះឆ្លៀតយកឱកាស ពង្រីកឧត្តមភាពលើវិស័យការទូត ជាពិសេសក្នុងកាលៈទេសៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU ជិតនឹងបានចុះហត្ថលេខានោះ វៀតណាមនិងហូឡង់អាចក្លាយទៅជាស្អានតភ្ជាប់សេដ្ឋកិច្ចយ៉ាង ជ្រាលជ្រៅនិងគ្រប់វិស័យរវាងអាស៊ានជាមួយ EU ផងដែរ”។

បន្ទាប់ពីការថ្លែងមតិមក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាកសិណសាក្សី ពិធីផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរចំនួន ១១ ច្បាប់ ដោយទុនសរុបឡើងដល់​ ៧០០ លានដុល្លារអាមេរិក។ ក្រោយនោះ លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាផ្ទាល់ស្តីពីបញ្ហាជាច្រើនដែលសហគ្រាសហូឡង់កំពុងយកចិត្តទុកដាក់ ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនិងរាល់ការ​សាក​​ល្បងក្នុងការអភិវឌ្ឍន៍កសិកម្មនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

  
 

 
បណ្តាព័ត៌មានបានផ្សាយ