12/03/2018 09:46 GMT+7 Email Print Like 0

វៀតណាមមានតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រ CPTPP របស់ជប៉ុន

ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមជាប្រទេសមួយដែលមានខឿនសេដ្ឋកិច្ចរីកចំរើនទាំងវិស័យពាណិជ្ជកម្មនិងការវិនិយោគ តាមនោះ វៀតណាមមានតួនាទីសំខាន់ក្នុងយទ្ធសាស្ត្រ CPTPP របស់ជប៉ុន។

នេះជាការវាយតម្លៃ របស់សាស្ត្រាចារ្យ Koichi Ishikawa នៅវិទ្យាសា្ថនស្រាវជ្រាវអាស៊ីនៃមហាវិទ្យាល័យអាស៊ី ក្នុងការឆ្លើយសំភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាសកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង​ជឿន​លឿន​​សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ទើបនឹងបានចុះហត្ថលេខានៅប្រទេសឈីលី។

យោងតាមសាស្ត្រាចារ្យរូបនេះ CPTPP បានកំណត់នូវបទបញ្ញត្តិថ្មីជាច្រើនលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ប្រភព​ដើមរបស់ផលិតផល កម្មសិទ្ធិបញ្ញានិងសហគ្រាសរដ្ឋជាដើម។ ហេតុដូច្នេះបានជា CPTPP ត្រូវបានចាត់ទុក​ជា​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃសតវត្សទី២ ១ និងអាចក្លាយទៅជាគំរូរបស់ FTA ពិភពលោក នាពេលអនាគត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ