វៀតណាមមានគោលបំណងសិក្សារៀនសូត្របទពិសោធន៍ក្នុងការកសាងនគរទំនើប

វៀតណាមមានគោលបំណងសិក្សារៀនសូត្របទពិសោធន៍ក្នុងការកសាងនគរទំនើប
នាព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០១៥ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមបានរៀបចំសិក្ខាសាលា ដោយប្រធានបទ៖ នគរទំនើប៖ ស្ថានភាពជាក់ស្ដែង និងបទពិសោធន៍អន្តរជាតិ យថាទស្សន៍នៅវៀតណាម។
អញ្ជើញមកចូលរួម និងថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម បានអោយដឹងថា៖
“ការគ្រប់គ្រងទីក្រុង កំពុងទទួលបានការយកចិត្តទុកដាក់កាន់តែច្រើន ពីប្រទេសនានាលើពិភពលោក។ ដើម្បីឆ្លៀតយកឱកាសអភិវឌ្ឍន៍ដ៏ធំធេងដោយកម្រងក្រុងនេះនាំមក រដ្ឋ អង្គភាពអាជីវកម្មនិមួយ និង ប្រជាពលរដ្ឋម្នាក់ៗ ត្រូវខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនតាមទិសទំនើប។” នៅទីនេះ អង្គសន្និសីទមកពីជប៉ុន កូរ៉េខាងត្បូងសិង្ហបុរី និងអាមេរិក បានចែករំលែកបទពិសោធន៍ ក្នុងការកសាងនគរទំនើប និងផ្តល់មតិលើបញ្ហាត្រូវយកចិត្តទុកដាក់នានា ក្នុងការកសាងនគរទំនើបនៅវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម