12/03/2015 10:48 GMT+7 Email Print Like 0

វៀតណាមមានគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ Slovakia

នារសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung ​បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ Slovakia លោក Tomas Borec​ ដែល​កំពុង​មាន​ដំណើរ​ទស្សនកិច្ច​នៅវៀតណាម។ វាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះរបស់លោក Tomas Borec​ក្នុង​ឱកាសដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី​៦៥ នៃទិវាបង្កើតទំនាក់ទំ​នងការ​ទូត​នាយករដ្ឋ​មន្ត្រី​ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ​ប្រទេសទាំងពីរបានមានទំនាក់ទំនងប្រពៃណី មិត្តភាព​ពី​យូរ​ណាស់មកហើយ វៀតណាមមិនអាចបំផ្លេចបានការជួយឧបត្ថម្ភ និងគាំទ្រ​ដែល Slovakia បានលៃ​ទុក​សំរាប់​វៀត​ណាម ជាពិសេសគឺក្នុងប៉ុន្មានថ្ងៃ ខែ ឆ្នាំ ​ដែលវៀតណាមដំណើការតស៊ូដណ្ដើម​យកឯករាជ្យ ឯកភា​ព​ប្រទេស​ជាតិ។ បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជន​វៀតណាមជានិច្ចមានគោលបំណង​ពង្រឹង​និងពង្រីក​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ វិទ្យា​សាស្ត្រ ​ការពារប្រទេស វប្បធម៌ អប់រំ…លៗ៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ