23/01/2015 14:41 GMT+7 Email Print Like 0

វៀតណាមមានគោលបំណងបញ្ចប់ការចរចារស្ដីពី TPPជាមួយអាមេរិកយ៉ាងឆាប់ៗ

នៅក្នុងសន្និសីទកាសែតសាមញ្ញ នាថ្ងៃទី២២ ខែមករាឆ្នាំ២០១៥ អ្នកនាំពាក្យរង ​នៃក្រសួង​ការបរ​ទេសវៀត​ណាម លោក​​ស្រី Pham Thu Hangបានជូន​ដំណឹង​អំពីបណ្ដា​សកម្មភាព​កិច្ចការប​រទេសសំ​ខាន់ៗ របស់​វៀតណាម នាពេល​ខាង​មុខនេះ។​ ក្នុងនោះមានជំនួ​បសន្ទនា​នយោបាយ សន្តិ​សុខ​ការពារ​ប្រទេស​វៀតណាម-អាមេរិក លើកទី៧ ដែល​ប្រព្រឹត្ត​ទៅនាថ្ងៃទី២២ និងទី២៣ ខែមករា​ឆ្នាំ២០១៥ នៅទីក្រុងហាណូយនៃប្រទេសទាំងពីរ។ នៅទីនេះ ភាគី​ទាំងពីរ​បាន​វាយ​តំលៃខ្ពស់​ចំពោះ​សភាព​ការណ៍អនុវត្តកិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យ នាពេលកន្លងទៅ និង​ផ្លាស់​ប្តូរ​អំពី​បណ្ដា​បញ្ហា​ដែលភាគី​ទាំងពី​របានយក​ចិត្តទុកដាក់ដូចគ្នា។


លោកស្រី Pham Thu Hang

ឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៍មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះ​សុទិដ្ឋ​និយម​របស់​អា​មេ​​រិក អំពី​ការបញ្ចប់​ចរចារស្ដី​​ពី TPP រវាង​វៀតណាម​និងអាមេ​រិក នឹង​បានបញ្ចប់​នាចុងឆ្នាំ២០១៥​ លោក​ស្រី Pham Thu Hang បាន​អះ​អាង​ថា៖​“ ចំពោះវៀត​ណាម TPP ជាជំហាន១ក្នុងការ​អនុ​​វត្ត​ការផ្តួច​ផ្តើមគំនិត គោលមាគា៍ធ្វើ​សមាហរណ​កម្មអន្តរ​ជាតិ​លើគ្រប់​ជ្រុងជ្រោយ រួម​ចំណែក​ជំរុញ​​កំណើន​សេដ្ឋកិច្ច​ជាតិ។ វៀតណាម​កំពុងខំប្រឹងប្រែ​ងរួម​ជាមួយ​សមាជិក TPP​ ផ្សេងៗ​ទៀត ជំរុញ​​បញ្ចប់​ដំណើការ​ចរចារ​យ៉ាងឆាប់ៗ​ដូចជា​កិច្ចព្រម​ព្រៀងរបស់​ថ្នាក់ដឹក​នាំជាន់​ខ្ពស់​នៃប្រទេស TPP​​ ទាំងឡាយ។ ”​ក៏ក្នុងសន្និ​សីទកាសែត​នេះដែរ លោក​ស្រី Pham Thu Hang បាន​អះអាង​នូវ​ទស្ស​នៈ​របស់​វៀត​ណាម​​​ចំពោះ​ការដែលចិន​បានកែប្រែ​កោះនានា​នៅសមុទ្រ​ខាងកើត​ ដែល​ស្ថិត​នៅ​​ក្នុង​តំបន់​ខ្ពង់រាប​បាត​សមុទ្រ និង​តំ​បន់​សេដ្ឋ​កិច្ចផ្តាច់​មុខរបស់​វៀតណាម៖ “វៀត​ណាមមាន​គ្រប់​​មូលដ្ឋាន​គតិយុត្តិ​ និងភាស្តុតាង​ប្រវត្តិសាស្ត្រ ដើម្បី​អះ​អាង​​នូវ​អធិបតេយ្យ​ភាព​របស់​ខ្លួន​ចំពោះ​​ប្រជុំ​កោះ Hoang Sa និង Truong Sa ។ វៀតណាម​ប្រឆាំង​ជំទាស់ និង​សំ​ណូម​​ពរចិន​ត្រូវ​គោរ​ព​អធិបតេយ្យ​ភាព​របស់វៀត​ណាមបញ្ចប់​ភ្លាមរាល់​អំពើកែ​ប្រែកសាង​សំណង់​នានានៅ​ប្រ​ជុំ​កោះ​​ Hoang Sa និង​មិនទុក​អោយអំ​ពើខុស​ឆ្គង់នេះ​បន្ត​កើត​មានឡើង​ជាថ្មី​ម្តង​ទៀត៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ