22/05/2017 10:33 GMT+7 Email Print Like 0

វៀតណាមមានគោលបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកាណាដា


វៀតណាមមានគោលបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកាណាដា

នេះគឺជាការអះអាងរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក្នុងការទទួលជួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិកាណាដា លោក Fran Cois-Philippe Champagne នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧​ នៅទី​ក្រុងហាណូយ។ ប្រធានរដ្ឋវៀតណាមបានឲ្យដឹងថា៖ វៀតណាម ​កំពុង​ជំរុញខ្លាំង​ការផ្លាស់​ប្តូរថ្មីសំដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ចលឿន​និងនិរន្តរភាព។ នាពេលខាងមុខ វៀតណាម​នឹងបន្តកែ​លំអរ​បរិយាកាស​​វិនិយោគធ្វើ​អាជីវកម្មនិងកែទម្រង់ច្បាប់។ ទន្ទឹមនឹងនោះ ការទទួលរៀបចំ​សន្និសីទ APEC ឆ្នាំ ២០១៧ គឺជាគោលដៅសំខាន់ក្នុងគោល នយោបាយកិច្ចការបរទេសរបស់​វៀតណាមហើយកិច្ច​សហប្រតិ​បត្តិការ​រវាង វៀតណាមនិង​កាណាដាក្នុង​ក្របខ័ណ្ឌ​ APEC នឹងជាចំណុចលោត​ផ្លោះក្នុង​ទំនាក់ទំនងទ្វេភាគី។ រីឯខ្លួន​វិញ រដ្ឋមន្ត្រីពាណិជ្ជកម្ម​អន្តរជាតិកាណាដា លោក Fran Cois-Philippe Champagne បានឲ្យដឹងថា៖ រដ្ឋាភិបាល​កាណាដា​បានចាត់​ទុក ថា គប្បីជំរុញខ្លាំង​ទំនាក់ទំនង​សហប្រតិបត្តិការ​ ខាងពាណិជ្ជកម្ម​និងវិនិយោគ​ព្រមទាំង សម្តែង​នូវគោលបំណងថា វៀតណាម គាំទ្រកាណាដាគឺ​ជាសមាជិក​នៃ សន្និសីទកំពូលអាស៊ីបូព៌ារ៕ 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ