វៀតណាមមានគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនជាមួយអាល់ហ្សេរី
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអាល់ហ្សេរីប្រជាធិបតេយ្យនិងប្រជាមានិត នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ តាមម៉ោងតំបន់ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនា ជាមួយប្រធានាធិបតីអាល់ហ្សេរីលោក Abdelaziz Bouteflika។ លោក Nguyen Tan Dung បានអះអាងថា៖ វៀតណាមជានិច្ចកាលមានគោលបំណងពង្រឹងនិង ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនជាមួយអាល់ហ្សេរីហើយចាត់ទុកនេះជាអាទិភាព១ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung (ខាងឆ្វេង) ជួបសន្ទនាជាមួយប្រធានាធិបតីអាល់ហ្សេរីលោក Abdelaziz Bouteflika (រូបថត៖VGP)
លោកប្រធានាធិបតី Bouteflika បានអះអាងថាទំនាក់ទំនងរវាងវៀតណាមនិងអាល់ហ្សេរីជាទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើរដែលភាគីទាំង២ត្រូវបន្តរក្សានិងអភិវឌ្ឍន៍។ លោកបានគាំទ្រគោលជំហររបស់វៀតណាមដែលដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធីនិងឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពខាងនាវាចរណ៍ នៅតំបន់នេះ។
នាថ្ងៃដដែល លោក Nguyen Tan Dung បានជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅអាល់ហ្សេរីក៏ដូចជាកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម