04/12/2015 09:32 GMT+7 Email Print Like 0

វៀតណាមមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល


វៀតណាមមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល

ចាប់ពីធ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ Hoang Trung Hai បានដឹក​នាំ​គណៈ​ប្រតិភូជាន់​ខ្ពស់​វៀត​ណាម ទៅបំពេញទស្សន​កិច្ច​ជាផ្លូវការ​នៅអ៊ីស្រាអែល។ ក្នុង​ក្រប​ខ័ណ្ឌ​ដំណើរ​ទស្សន​កិច្ច​លើក​នេះឧបនាយក​រដ្ឋមន្ត្រី​មាន​ជំនួបសន្ទនា ជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ បច្ចេក​វិទ្យានិងអាវកាស និងជួបធ្វើការជាមួយថ្នាក់ដឹកនាំសម្ព័ន្ធ​ក្រុមហ៊ុន Elbit System Hutchison Kinrot ។

​ក៏ក្នុងឱកាសនេះដែរ នៅទីក្រុង Tel Aviv ឧបនាយករដ្ឋមន្ត្រី លោក Hoang Trung Hai បាន​អញ្ជើញ​ចូល​រួម​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច វៀតណាម-អ៊ី​ស្រាអែល​។ វេទិកា​នេះបាន​ទាក់​ទាញ​ការ​ចូល​រួម​របស់​ថ្នាក់​ដឹក​នាំ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ និងសហគ្រាសធំៗរបស់អ៊ីស្រាអែល ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម​គ្រប់គ្រង​ទឹក​និង​ម្ហូប​អាហារ​។ ថ្លែងមតិ​នៅទីនេះ លោក Hoang Trung Hai បាន​សង្កត់ធ្ងន់ថា៖ ការអភិវឌ្ឍន៍​និរន្តរភាព កំណើនបៃតង ជាគោល​ដៅដែល​បាន​វៀត​ណាម កំពុងឆ្ពោះទៅនិងប្រការនេះក៏សមស្រប ជាមួយវិស័យខ្លាំងនានារបស់អ៊ី​ស្រាអែល​។ ឧបនាយករដ្ឋមន្ត្រីមានគោលបំណងថា៖ បណ្ដាដៃគូនឹងបន្តបង្កើន​ការស្វែង​យក់ កិច្ច​សហប្រតិបត្តិ​ការ​​មាន​ប្រសិទ្ធិភាព ក្នុងវិស័យផ្សេងៗ ពិសេស​គឺការបណ្ដុះបណ្ដាលប្រភពធន​ធានមនុស្ស ចែករំលែក​បទ​ពិសោធន៍​ និងកិច្ច​សហប្រតិបត្តិការ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ