03/07/2016 12:19 GMT+7 Email Print Like 0

វៀតណាមមានគោលបំណងថា៖តុលាការយុត្តិធម៌ចេញសាលក្រមប្រកបដោយសមភាពនិងយុត្តិធម៌អំពីរឿងប្តឹងហ្វីលីពីន-ចិន


វៀតណាមមានគោលបំណងថា៖តុលាការយុត្តិធម៌ចេញសាលក្រមប្រកបដោយសមភាព
និងយុត្តិធម៌អំពីរឿងប្តឹងហ្វីលីពីន-ចិន

នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៍មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែល តុលាការយុត្តិធម៌នឹងចេញសាលក្រមចុង​ក្រោយ នាថ្ងៃទី​១២ ខែ​កក្កដាអំពីការប្តឹងរបស់ហ្វីលីពីន-ចិន អ្នកនាំពាក្យ ក្រសួង​ការបរទេសវៀតណាម​ លោក Le Hai Binh បានលើកច្បាស់ថា៖ វៀតណាម​ទទួលបានសេចក្ដីជូនដំណឹងអំពី​ការដែល តុលាការយុត្តិធម៌នឹងចេញសាលក្រមចុងក្រោយនាថ្ងៃទី ១២ កក្កដាឆ្នាំ២០១៦។ជាប្រទេសមួយដែលទាក់ទិនផ្ទាល់ដល់ជំលោះនៅសមុទ្រខាងកើត និងជាប្រទេសសមាជិកនៃអនុសញ្ញា អង្គការសហ​ប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២​ វៀត​ណាម​ជានិច្ចកាលតាមដានជាប់​ព្រឹត្តិការណ៍ដែលទាក់​ទិន​ដល់ការប្តឹងតវ៉ានេះ ហើយ​មាន​គោលបំណងថា៖​តុលាការ​នឹងនាំចេញសាលក្រមយុត្តិធម៌និងបរានុម័ត ​បង្កើ
តមូលដ្ឋានមួយដើម្បីដោះស្រាយជំលោះនៅសមុទ្រខាងកើត។ ជាថ្មីម្តងទៀត វៀតណាមអះអាងនូវគោលជំហររបស់​ខ្លួនគឺវៀតណាមគាំទ្រការដោះស្រាយជំលោះ​នៅសមុទ្រខាង​កើត ដោយសន្តិវិធីផ្អែក​ទៅលើច្បាប់​អន្តរជាតិ គាំទ្រនិងអនុវត្ត​គ្រប់គ្រាន់រាល់ការកំណត់ និងបែបបទនៃអនុសញ្ញា អង្គការសហប្រជាជាតិស្ដីអំពី​ច្បាប់សមុទ្រ ឆ្នាំ១៩៨២៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ