16/07/2016 10:15 GMT+7 Email Print Like 0

វៀតណាមមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យជាមួយ EU


វៀតណាមមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យជាមួយ EU

នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីការបរទេស​វៀតណាម លោក Pham Binh Minh នៅក្នុង​ជំនួប​សន្ទនា​ ជាមួយដំណាងជាន់ខ្ពស់​ទទួលបន្ទុកគោល​នយោបាយ​សន្តិសុខ និងកិច្ចការបរទេសរបស់ EU លោក​ស្រី Federica Mogherini នារសៀលថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០១៦ ក្នុងឱកាសអមដំណើរនាយករដ្ឋមន្ត្រី លោកNguyen​ Xuan Phuc ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុបលើកទី១១ ( ASEM 11) នៅ​ម៉ុង​ហ្គោលី​។ ឧបនាយក​រដ្ឋ​មន្ត្រី​ លោក Pham Binh Minh បានស្នើអោយ EU ចុះហត្ថលេ​ខា​លើជាផ្លូវ​ការ​យ៉ាងឆាប់ៗ និង​អនុម័ត​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី វៀត​ណាម-EU (​EVFTA) និងអនុវត្ត​កិច្ចព្រមព្រៀងរួមដៃគូ និង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​​វៀត​ណាម​-EU (​PCA) ប្រកប​ដោយ​ជោគជ័យ។

​រីឯ ដំណាងជាន់ខ្ពស់ ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស​របស់ EU លោក​ស្រី Federica Mogherini បាន​អះអាង​ថា​៖ EU បន្តគោលនយោ​បាយ​គោរព ពង្រឹង​និងពង្រីក​ទំនាក់​ទំនង ជាមួយវៀតណាម និង​អាស៊ាន​។

​ស្ដីអំពីបញ្ហានៅ​សមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពរក្សាសន្តិភាព ស្ថិរ​ភាព សេរីភាព សន្តិសុខ សុវត្ថិភាព​នាវាចរណ៍ និង​អាកាសចរណ៍​នៅសមុទ្រខាង​កើត​ដោះស្រាយ​​ជំលោះដោយ​សន្តិវិធី ផ្អែក​ទៅលើមូលដ្ឋាន​ច្បាប់​អន្តរ​ជាតិ ដែល​ក្នុងនោះ​មាន​អនុសញ្ញាអង្គគារ​សហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ​១៩៨២ ( UNCLOS)​ អនុវត្ត​​យ៉ាង​​ម៉ត់ចត់ និងគ្រប់គ្រាន់សេចក្ដី​ថ្លែងការណ៍​រួមអំពីប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និង​ឈាន​ទៅដល់ការ​កសាង​ក្រមប្រតិបត្តិ នៅសមុទ្រ​ខាងកើត (COC)៕

 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ