11/09/2015 09:49 GMT+7 Email Print Like 0

វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យជាមួយចក្រភពអង់គ្លេស


លោកឧបនាយករដ្ឋមន្រ្តី Vu Van Ninh ជូនអំណោយអនុស្សាវរីយ៍សំរាប់ឌួច​ David Terence Puttnam (រូបថត៖Vietnamplus)

រដ្ឋាភិបាលវៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យដែលចក្រភពអង់ គ្លេសមានឧត្តមភាព។នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh នៅជំនួបសន្ទនា​ជាមួយឌួច David Terence Puttman បេសកជនពិសេសផ្នែកពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីអង់គ្លេស
នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅរាជធានីឡុងដ៍របស់អង់គ្លេស។ លោក Vu Van Ninh បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មបរទេសនិយាយរួម និងអង្គភាពអាជីវកម្មអង់គ្លេសនិយាយដោយឡែកមកវិនិយោគនៅវៀតណាម។ រីឯខ្លួនវិញឌួច David Terence Puttnam បានអះអាងថា ចក្រភពអង់គ្លេសកំពុង ខំប្រឹងប្រែងដើម្បីក្នុងរយៈពេល២ឆ្នាំខាងមុខ ប្រទេសនេះនឹងស្ថិតនៅក្នុងតូប១០ ប្រទេសនិងតំបន់ដែនដីវិនិយោគនៅវៀតណាម។ ចក្រភពអង់គ្លេសជាទីមកដល់ដំបូងក្នុងដំណើរទស្សនកិច្ចការងារនៅទ្វីបអឺរ៉ុបរបស់ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៨ ខែកញ្ញា​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ