05/11/2016 14:33 GMT+7 Email Print Like 0

វៀតណាមមានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU យ៉ាងឆាប់ៗ


វៀតណាមមានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU យ៉ាងឆាប់ៗ

នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយលោក Phil Hogan អគ្គស្នងការសហភាពអឺរ៉ុបទទួលបន្ទុកវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្នុង​ឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម។វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃ​ជំនួបធ្វើ​ការវាងក្រុមការងារជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម  នាយករដ្ឋមន្ត្រីបានចាត់ទុក​ថា​៖​

នេះជាឱកាសដើម្បីភាគីទាំងពីរពិភាក្សា​អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ជាពិសេសគឺក្នុងវិស័យកសិកម្ម។ ​នាយករដ្ឋមន្ត្រីបានអះអាងថា៖វៀតណាមមានគោលបំណងជំរុញការចុះហត្ថ​លេខាលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីវៀតណាម-EU យ៉ាងឆាប់ៗ ពី​ព្រោះកិច្ច​ព្រមព្រៀងនេះនឹងនាំមកនូវផលប្រយយោជន៍​​សំរាប់ភាគីទាំងពីរ។ នាយករដ្ឋមន្ត្រីក៏បានឯកភាបជាមួយលោក Phil Hogan អំពីការជំរុញកិច្ចសហប្រតិបត្តិ​កា​រ​​រវាងវៀតណាមនិង EU អភិវឌ្ឍន៍ល្អប្រសើរនាពេលខាងមុខ និងបង្កើត​ក្រុមការ​ងារ​​ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ​ផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ