29/12/2015 09:15 GMT+7 Email Print Like 0

វៀតណាមមានគេហទំព័រស្រាវជ្រាវប្រាក់បៀវត្តរ៍និងការគ្រប់គ្រងបុគ្គលិកជាលើកដំបូង


វៀតណាមមានគេហទំព័រស្រាវជ្រាវប្រាក់បៀវត្តរ៍និងការគ្រប់គ្រងបុគ្គលិកជាលើកដំបូង

ក្រុមហ៊ុនពិគ្រោះយោបល់ វិនិយោគ និងគ្រប់គ្រងសហគ្រាស( Macconsult) ទើបនឹងបានបង្ហាញ​មុខ ប្រព័ន្ធ​គេហ​ទំព័រ​ ជ្រើសរើស ស្រាវជ្រាវប្រាក់បៀវត្តរ៍ និងដំណោះស្រាយគ្រប់គ្រងបុគ្គលិក លើគ្រប់ជ្រុងជ្រោយ ( Job Cloud & HMR Cloud) នៅអាស័យ​ដ្ឋាន៖ http:// jopbcloud.vn។ នេះគឺជាលើកដំបូង​នៅវៀត​ណាម ការស្រាវ​ជ្រាវ​ប្រាក់​បៀវត្តរ៍​ ត្រូវបានអនុវត្ត Online បន្តបន្ទាប់ និងផ្គត់ផ្គង់គ្រប់ទិន្នន័យស្រាវជ្រាវជាក់ស្ដែង ស្មោះត្រង់ គួរអោយ​ទុក​ចិត្ត អំពី​ការ​ជ្រើសរើស ប្រាក់បៀវត្តរ៍សំរាប់សហគ្រាស និងពលករ។ លោក Le Anh Cuong ប្រធាន​ក្រុម​ប្រឹក្សា​ក្រុម​ហ៊ុន​ពិគ្រោះ​យោបល់ macconsult បានអោយដឹងថា៖ វៀតណាមចូល​រួមគ្រប់កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​សហគមន៍​អាស៊ាន បានជាការជ្រើសរើស ពលករ​មានគុណ​ភាព និងថ្វីដៃខ្ពស់នឹងកាន់​តែលំបាក់​ជាងៗ។ ការ​ចេញ​ផ្សាយគេហទំព័រ​នេះ គឺជួយឧបត្ថម្ភសហគ្រាសអាចស្រាវជ្រាវ អំពីទីផ្សារពលករ​ផងដែរ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ