05/12/2019 10:52 GMT+7 Email Print Like 0

វៀតណាមមានកំរិតនាំចេញជាអតិរេកពាណិជ្ជកម្មចូលទៅកាន់ទីផ្សារអ៊ីស្រាអែល


 វៀតណាមមានកំរិតនាំចេញជាអតិរេកពាណិជ្ជកម្មចូលទៅកាន់ទីផ្សារអ៊ីស្រាអែល 
 

នាថ្ងៃទី៣​ ខែធ្នូ ឆ្នាំ២០១៩ ស្ថាប័នពាណិជ្ជកម្ម​វៀតណាមប្រចាំ នៅអ៊ីស្រាអែល​បានឲ្យដឹង​ថាក្នុងរយៈពេល ១០ ខែដើម​ឆ្នាំ ២០១៩ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអ៊ីស្រាអែលសម្រេចបានប្រមាណ ៨៩៩ លានដុល្លារ​អាមេរិកក្នុងនោះវៀតណាម បន្តរក្សាការនាំចេញអតិរេកពាណិជ្ជកម្មដែលមានតំលៃប្រមាណ ៤០១ លានដុល្លារ​អាមេរិក។
 
លោក Le Thai Hoa ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីស្រាអែល បានប៉ាន់ប្រមាណថាក្នុងរយៈពេល ១១ ខែដើមឆ្នាំ​ ២០១៩ ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសអ៊ីស្រាអែលបានកើនឡើងដល់ជាង ៧១៥លានដុល្លារ​អាមេរិក ហើយការនាំចូលពីទីផ្សារនេះសម្រេចបានប្រមាណ ២៧៤ លានដុល្លារ។ នាឆ្នាំ ២០១៩ ការនាំចេញ​ស្បែកជើងបានបន្តរក្សាបានកំណើនខ្ពស់ ២១.៥% គ្រាប់ស្វាយចន្ទីបានកើនឡើងបន្តិចគឺ ១,២% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ