18/03/2017 10:56 GMT+7 Email Print Like 0

វៀតណាមមានក្រមប្រតិបត្តិស្តីពីការប្រព្រឹត្តដោយអរិយធម៌ពេលធ្វើទេសចរណ៍


វៀតណាមមានក្រមប្រតិបត្តិស្តីពីការប្រព្រឹត្តដោយអរិយធម៌ពេលធ្វើទេសចរណ៍

​ក្រសួង​វប្បធម៌កីឡា និងទេសចរណ៍វៀតណាមទើប នឹងចេញផ្សាយ​ជា​ផ្លូវការ​លើទូទាំង​ប្រទេស នូវ​ក្រម​ប្រតិ​បត្តិ​ស្តីពី​ការប្រព្រឹត្ត ដោយអរិយធម៌​ពេល​ធ្វើ​ទេសចរណ៍​។ ក្រម​ប្រតិបត្តិនេះរួមមានការកំណត់​ជាបទដ្ឋាន រួម​ចំណែក​ក្នុង​ការ​កំណត់​​ឥរិយាបទ ទម្លាប់​និង​របៀបប្រព្រឹត្តដោយអរិយធម៌ របស់​អង្គការ​និង​បុគ្គល​ខណៈ ដែលចូល​រួមសកម្ម​ភាព​​ទេសចរណ៍។​ក្រម​ប្រតិបត្តិ​នេះឆ្ពោះ​ទៅ​ភ្ញៀវទេស​ចរ​ជាជនវៀត​ណាម ធ្វើដំណើរ​ទេសចរណ៍​ក្នុង​និង​ក្រៅ​ប្រទេស ជនបរទេស​ធ្វើទេសចរណ៍​ នៅវៀតណាម អង្គការ​និង​បុគ្គលនានា ដែល​ប្រកប​ការ​ងារ​ទេសចរណ៍ និង​សហគមន៍​ជន​នៅតាម​ទីតាំង​ទេសចរណ៍​នានា​ផង​ដែរ​។ ក្រមប្រតិបត្តិ​នេះមាន​១​ជំពូក ​ក្នុងនោះ កំណត់​ការងារ​​ចាំបាច់​ត្រូវធ្វើ​របស់​មុខសញ្ញា​ចូលរួម​សកម្មភាព​ទេសចរណ៍​ដូចជា ភ្ញៀវទេសចរ អង្គការ​និង​បុគ្គល​ប្រកប​អាជីវកម្ម​​ទេសចរណ៍ មគ្គុទេសមូល​ដ្ឋាន​​ស្នាក់ នៅនិង​មធ្យោបាយ​ដឹក​ភ្ញៀវទេសចរ​ ក៏ដូចជាសហគមន៍ប្រជុំ​ជនជា​ដើម​។

​ការ​ផ្សព្វផ្សាយជាសាធារណនូវក្រមប្រតិបត្តិ ស្តីពីការប្រព្រឹត្តដោយអរិយធម៌​ពេល​ធ្វើ​ទេសចរណ៍​នេះ ​ជាសញ្ញា​វិជ្ជ​មាន​​សរ​ឲ្យ​ឃើញ​ការប្តេជ្ញា របស់ផ្នែកទេ​សចរណ៍​ទាំងមូល ក៏ដូចជារដ្ឋ​អំណាច​តំបន់​ក្នុងការ​កែលំអ ​និង​លើក​កំពស់​រូប​​ភាព​ទេសចរណ៍​​វៀតណាម ឆ្ពោះ​ទៅទេសចរ​ណ៍​​អរិយ​ធម៌ ស្និទ្ធ​ស្នាល​​និង​ទាក់​ទាញ​ផង​ដែរ​៕

 

តាម VOV5 -  វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ