19/02/2016 09:41 GMT+7 Email Print Like 0

វៀតណាមមានការរួមវិភាគទានជាច្រើនសំរាប់ជោគជ័យសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក


វៀតណាមមានការរួមវិភាគទានជាច្រើនសំរាប់ជោគជ័យសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក

នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រី​ការបរទេសវៀតណាម លោក Le​ Hoai Trung ក្នុងពេល​ឆ្លើយ​សម្ភាសន៍​អ្នកយក​ព័ត៍​មាន ស្ដីអំពី​លទ្ធផល និងអត្ថន័យ​របស់​ការដែល គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំ​ដោយ​នាយក​​រដ្ឋមន្ត្រី លោក​ Nguyen Tan Dung នៅសន្និសីទជាន់​ខ្ពស់​ពិសេសអាស៊ាន​-អាមេរិក នាពេលកន្លងទៅ។

 ​អនុរដ្ឋមន្ត្រី លោក Le Hoai Trung បានអះអាងថា៖ បណ្ដាថ្នាក់ដឹកនាំអាស៊ាន​និង​អាមេរិក បានពិភាក្សា​អំពី​បណ្ដា​ឱកាស​ ការលំបាក​សាកល្បង ក្នុងតំបន់ និងបញ្ហា​ឆ្លង​ដែន​ដូចជា៖ ប្រឆាំងភេរវកម្ម បទល្មើសឆ្លង​ដែន ទប់​ទល់​នឹង​បំរ៉ែបំរួល​អាកាស​ធាតុ​ នៅសន្និសីទលើកនេះបានបង្ហាញនូវតួនាទី​ណែនាំ ក្នុងតំបន់​សហគមន៍សេដ្ឋកិច្ច​មួយមាន​ចរិតលក្ខណះ​ប្រកួត​ប្រជែង គួរអោយ​ទាក់ទាញ ដោយមានGDP ជាង​២៥០០​ពាន់លាន​ដុល្លារ​អាមេរិក និង​ទីផ្សារ​មួយ​មានអ្នក​ប្រើប្រាស់​ចំនួន ៦២៥លាន​នាក់​។ ទន្ទឹម​នឹង​នោះ បាន​សរអោយ​ឃើញ​ថា៖ អាមេរិក​យក​ចិត្ត​ទុក​ដាក់​ជា​ច្រើន​ ចំពោះតំបន់អាស៊ាន ហើយមានគោលបំណងជំរុញ​ទំនាក់ទំនង​អាស៊ាន-អាមេរិក កាន់តែជាក់​ស្ដែង នាំម​កនូ​វ​ផល​ប្រយោជន៍​ជាក់ស្ដែង សំរាប់ប្រទេសនិមួយៗ និង​តំបន់​។ លោក Le Hoai Trung ក៏បាន​រំលឹក​ឡើង​វិញ​នូវលទ្ធផល​លេចធ្លោមួ​យ​ចំនួន​ ក្នុងសន្និសីទ​ដែលក្នុងនោះ​មានសេចក្ដី​ថ្លែងការណ៍រួម Sunnylands។

​អញ្ជើញចូលរួមសន្និសីទលើកនេះ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាង​សកម្ម ម្ចាស់​ការ និង​មាន​ការ​រួមវិភាគ​ទាន​ជាច្រើន​សំរាប់​ជោគជ័យ​នៃសន្និសីទ។ ស្ដី​អំពីស្ថាន​ភាពនៅក្នុង​តំបន់ គណៈប្រតិភូវៀត​ណាម បាន​សម្ដែង​ក្តីព្រួយ​បារម្ភ ចំពោះ​បំរ៉ែបំរួល​ដ៏ស្មុគ្រ​ស្មាញនាពេលថ្មីៗនេះ នៅសមុទ្រខាងកើត​បទល្មើសឆ្លងដែន និង​បំរ៉ែបំរួល​អាកាស​ធាតុ​។ អនុរដ្ឋមន្ត្រី លោក Le Hoai Trung ក៏បានអោយដឹងថា៖វៀត​ណាម គាំទ្រ​ការ​ជំរុញ​ទំនាក់​ទំនង​អាស៊ាន​-អា​មេរិក កាន់តែជាក់ស្ដែង។

​សកម្មភាពរបស់គណៈប្រតិភូវៀតណាមនៅសន្និសីទនេះ ត្រូវបានអាមេរិក​និង​ប្រទេស​ជាសមាជិក​នានា វាយតំ​លៃ​ខ្ពស់ បង្ហាញ​រូបភាពប្រទេស​វៀតណាមមួយ ប្រកបដោយសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ