09/07/2017 12:13 GMT+7 Email Print Like 0

វៀតណាមមានការប្ដេជ្ញាចិត្តនយោបាយច្បាស់លាស់និងការបោះជំហានជាក់ស្ដែងនៅពេលចូលរួមសកម្មភាពរក្សាសន្តិភាព


គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ (រូបថត៖TTXVN)

សន្និសីទមេបញ្ជាការកងកម្លាំងការពារជាតិស្ដីពីការរក្សាសន្តិភាព អ.ស.ប បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងញូយ៉ករបស់អាមេរិក។ នេះជាសន្និសីទសំខាន់ដោយ អ.ស.ប រៀបចំឡើងជារៀងរាល់២ឆ្នាំម្ដងសំដៅវាយតំលៃចំពោះសកម្មភាពរក្សាសន្តិភាពក្នុងរយៈពេល២ឆ្នាំកន្លងទៅ ព្រម ទាំង​ដាក់ចេញទិសដៅសំរាប់ឆ្នាំក្រោយៗ។គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍​ឯក Pham Ngoc Minh អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម បានអញ្ជើញចូលរួមសន្និសីទ។

ថ្លែងមតិនៅសន្និសីទ អគ្គលេខាធិការរងអ.ស.បលោក Jean Pierre Lacroix បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏ធំធេងរបស់ប្រទេសនានា ក្នុងការរួមចំណែករក្សាស្ថិរភាពសន្តិភាព ជំនះពុះពារលើផលវិបាកដោយសង្គ្រាម ជួយសង្គ្រោះមនុស្សធម៌សំរាប់ជូនជនភៀសខ្លួន និងការពារបរិស្ថានធម្មជាតិជាដើម។ នៅសន្និសីទនេះ តំណាងជាច្រើនបានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ប្រទេសនានាដែលទើបនឹងបាន​​ចូលរួមសកម្មភាពរក្សាសន្តិភាព ក្នុងនោះមានវៀតណាមផង។ វៀតណាមត្រូវបានទទួលស្គាល់ថា មានការប្ដេជ្ញាចិត្តនយោបាយដ៏ច្បាស់លាស់និងការបោះជំហានជាក់ស្ដែងក្នុងដំណើរការចូលរួមសកម្មភាព រក្សាសន្តិភាព៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ