26/05/2015 10:57 GMT+7 Email Print Like 0

វៀតណាមមានការទទួលខុសត្រូវចំពោះបណ្ដាបញ្ហាសន្តិសុខនៅតំបន់និងលើពិភពលោក

ដោយ​ប្រធាន​បទ “សន្តិ​សុខសំរាប់​អាស៊ាន១​យក​មនុស្ស​ជា​មជ្ឈ​មណ្ឌល” សិក្ខា​សាលា​របស់​ក្រុមអ្ន​ក​ជំនាញ​ការ​សន្តិសុខ​នៅតំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ឆ្នាំ២០១៥ ដោយក្រសួង​ការពារ​ប្រទេស​វៀត​ណាម​សហការ ​ជាមួយ​មេ​បញ្ជា​ការ​កល​យុទ្ធពិសេស​អាស៊ី-ប៉ាស៊ីហ្វិក​របស់​អាមេរិក រៀប​ចំឡើង​នា​ព្រឹក​ថ្ងៃទី២៥ខែឧសភាឆ្នាំ​២០១៥​ នៅ​ទីក្រុង Da Nang ភាគ​កណ្ដាលវៀត​ណាម។ សិក្ខាសាលានេះ​មាន​ការ​ចូលរួម​របស់តំណាង​ចំនួន​៩០នាក់ ​មក​ពីប្រទេស​ជាសមាជិក​អាស៊ាន​ទាំង១០​លេខាធិកា​រដ្ឋាន​អាស៊ាន អូស្ត្រាលី នូវែល​ហ្សេឡង់ ជប៉ុននិ​ង ម៉ុងហ្គោលី។


បណ្ដាតំណាងចូលរួមសិក្ខាសាលានេះ (រូបថត៖VOV)

សិក្ខា​សាលាលើក​នេះ គឺសំដៅ​ចែក​រំលែក​ទស្សនៈ​របស់​វៀតណាម និងបង្ហាញពី​តួនា​ទី ការ​ទទួល​ខុស​ត្រូវ​របស់​កង​ទ័ព​ប្រជា​ជន​វៀតណាម ចំពោះបញ្ហា​សន្តិសុខ​នៅតំបន់​និង​លើពិភពលោក។ ឧត្តម​សេនីយ៍​ត្រី Nguyen Thanh Binh មេ​បញ្ជា​ការ​អង្គទ័ព​កង​ពិសេស នៃ​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម បាន​ឲ្យដឹងថា៖

“បញ្ហា​ភេរ​វកម្ម សន្តិសុខ​សមុទ្រ គ្រោះធម្ម​ជាតិ កំពុង​ជះឥទ្ធិ​ពលយ៉ាង​ជ្រាល​ជ្រៅ​ទៅលើ​សន្តិភាព ស្ថិរភាព និង​សន្តិ​សុខ​រួមរបស់​ប្រទេស​និមួយៗ តំបន់​និង​ពិភព​លោក​ទាំង​មូល​។ ដោះ​ស្រាយ​រាល់​ការ​សាក​ល្បង​ពោល​ខាង​លើ​ទាម​ទារ​ឲ្យ​មាន​ការ​ខំ​ប្រឹង​ប្រែង​ សហប្រតិបតិ្តការ​និងការ​ទទួល​ខុស​ត្រូវ​ របស់ប្រទេស​ទាំង​អស់ ក្នុង​នោះ កង​ទ័ព​ដើរ​តួនាទី​ដ៏សែន​សំខាន់។ សិក្ខាសាលា​នេះនឹង​ជាឱកាស​ដើម្បី​យើង​បន្ត ចែក​រំលែក​មេរៀន​ជាក់​ស្ដែង​​នា​នា​ រិះរក​វិធានការ​ដើម្បី​ទប់​ទល់​ទៅនឹង​ការ​សាក​ល្បងរួម ដើម្បីសន្តិ​ភាព ការ​អភិវឌ្ឍន៍​និង​ភាពសម្បូរ​រុងរឿង​រួម​របស់​តំបន់​ទាំងមូល និង​ពិភព​លោកទាំង​មូល”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ