28/07/2015 09:00 GMT+7 Email Print Like 0

វៀតណាមមានការទទួលខុសត្រូវចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប

នាព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៥​ នៅ​រដ្ឋធានី​ហាណូយ មជ្ឈមណ្ឌលរក្សាសន្តិ​ភាព​វៀត​ណាម​ បាន​សហការ​ជាមួយកម្ម​វិធីផ្ដើម​គំនិត​សកម្មភាពសន្តិភាពទូទាំង​ពិភព​លោក​ ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​បាស៊ី​ហ្វិក​​របស់​អាមេរិក រៀបចំ​​សិក្ខាសាលាអន្តរជាតិ អំពី​ការងារ​ដាក់​ពង្រាយ​កម្លាំង ចូលរួមសកម្មភាពរក្សាសន្តិ​ភាព​របស់​អ.ស.ប។ ថ្លែងមតិនៅទី​នេះ ឧត្តម​សេនីយ៍ឯកNguyen Chi Vinh អនុរដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ ប្រទេស​វៀត​ណាម បានឲ្យ​ដឹងថា​សិក្ខាសាលា​នេះបង្ហាញពី​ប្ដេជ្ញាចិត្ត និងការ ទទួល​ខុស​ត្រូវ​របស់​វៀត​ណម ក្នុង​ការ​ចូល​រួម​សកម្មភាព​រក្សាសន្តិ​តភាព​របស់ អ.ស.ប។ ក្នុង​រយៈ​ពេល​កន្លង​ទៅ វៀត​ណាម​បាន​បញ្ជូននាយ​ទា​ហាន​សេនា​ធិការ នានា​​ចូល​រួម​ក្រុមបេសកកម្ម​នៅស៊ូដង់​ខាងត្បូង និងអាហ្វ្រិកកណ្ដាល​ហើយ​នឹង បន្ត​បញ្ជូន​នាយ​ទាហាន​​​ចូលរួ​មក្រុមបេសកកម្ម​ផ្សេងៗទៀតផង។ ឧត្តម​សេនីយ៍ ឯក Nguyen Chi Vinh បានឲ្យដឹងថា៖

“ក្នុងរយៈ​ពេលចូលរួមសកម្មភាពរក្សាសន្តិភាព​កន្លងទៅ យើងខ្ញុំយល់ថានេះជា​សកម្មភាព​មានការ​លំបាក​ជា​ច្រើន។ ដោយហេតុ​នេះ ការជួយឧបត្ថម្ភពីអ.ស.ប​និងបទ​ពិសោធន៍​របស់​ប្រទេស​នានា​ដែល​ត្រូវបាន​ចែក​រំលែ​ក​​ក្នុង​សិក្ខាសាលា​លើកនេះចំពោះយើងខ្ញុំ​គឺចាំបាច់​ណាស់”។


បណ្ដាតំណាងចូលរួមសិក្ខាសាលានេះ

រីឯឯកអគ្គរដ្ឋ​ទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius បានថ្លែងថា​សិក្ខា​សាលា​នេះជា​ការបោះ​ជំហាន​សកម្ម​ និងសំខាន់ដើម្បីបង្ហាញ​យ៉ាងពេញ​លេញនូវ​ការប្ដេជ្ញា​ចិត្ត​របស់​វៀតណាម ​ក្នុងការ​ចូលរួម​យ៉ាង​គ្រប់គ្រាន់​ចូល​ក្នុង​សកម្មភាពរក្សា សន្តិភាពរបស់អ.ស.ប៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ