12/03/2017 10:39 GMT+7 Email Print Like 0

វៀតណាមព្រួយបារម្ភចំពោះការដែលស.ប.ប.កបាញ់បង្ហោះមីស៊ីលឆ្លងទ្វីប


អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោក Le Hai Binh

ក្នុងសេចក្តីប្រកាសនាថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានលើកច្បាស់ថា វៀតណាមមានការព្រួយបារម្ភយ៉ាង​ខ្លាំងចំពោះការដែលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអនុវត្តការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបនាថ្ងៃទី៦មិនានោះគឺរំលោភទៅលើសេចក្តី​សម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទស្សនៈមុនក៏ដូចជាក្រោយ​របស់​វៀត​ណាមគឺគាំទ្ររាល់ការខំប្រឹងប្រែងជម្រុញការជួបសន្ទនានិងរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍គ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ វៀតណាមស្នើឲ្យប្រទេសទាំងអស់អនុវត្តសកម្មភាពមានចរិតលក្ខណៈស្ថាបនា​​ រួមចំណែកជាក់ស្តែង​ទៅក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់និងលើពិភពលោក ជាពិសេសគោរពសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ