25/11/2021 08:28 GMT+7 Email Print Like 0

វៀតណាមពិនិត្យពិច័យស្ថានការណ៍អនុវត្តន៍កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយនិងស្របច្បាប់

នៅថ្ងៃទី ២២ ខែវិច្ឆិកា ក្រសួងការបរទេសវៀតណាមបានសហការជាមួយអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ (IOM) រៀបចំកិច្ចប្រជុំពិនិត្យពិច័យស្ថានការណ៍អនុវត្តន៍ កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយនិងស្រប ច្បាប់ (GCM) តាមទម្រង់ចូលរួមដោយផ្ទាល់ផងនិងតាមប្រព័ន្ធអនឡាញផង។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ hanoimoi.com.vn)


កិច្ចប្រជុំគឺសំដៅពិនិត្យពិច័យស្ថានការណ៍អនុវត្តន៍ផែនការដាក់ពង្រាយកតិកាសញ្ញា GCM តាមសេចក្ដីសម្រេចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល; ពិភាក្សាអំពីដំណោះស្រាយដើម្បី លើកកំពស់ប្រសិទ្ធភាពនៃការដាក់ពង្រាយកតិកាសញ្ញា GCM ក៏ដូចជាផ្លាស់ប្ដូរមតិអំពី របាយការណ៍ជាតិរបស់វៀតណាមនៅវេទិកាអន្តរជាតិសម្រាប់ពិនិត្យពិច័យបញ្ហាទេសន្តរប្រវេសន៍ (IMRF) ដែលនឹងប្រព្រឹត្តទៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិកនៅខែឧសភា ឆ្នាំ២០២២។ ថ្លែងមតិបើកកិច្ចប្រជុំ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក To Anh Dung បានបញ្ជាក់ថា បណ្ដាក្រសួង ស្ថាប័ននិងខេត្ត ក្រុងនានារបស់វៀតណាមបាន សកម្ម ម្ចាស់ការអនុវត្តន៍ ទោះបីជាលក្ខខណ្ឌនិងប្រភពធនធាននៅជួបការលំបាកជា ច្រើនក៏ដោយ តាមនោះ រួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធផលរួមរបស់វៀតណាមក្នុង ការដាក់ពង្រាយកតិកាសញ្ញា GCM។

ចំណែកឯលោកស្រី Park Mi-Hyung ប្រធានស្ថានបេសកកម្មតំណាងរបស់ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានកោតសរសើរការរួមវិភាគទានយ៉ាងសកម្ម របស់វៀតណាមក្នុងដំណើរការកសាង ផ្ដល់សច្ចាប័នលើកតិកាសញ្ញា GCM ការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការជំរុញទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយនិងស្របច្បាប់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ