19/06/2020 21:54 GMT+7 Email Print Like 0

វៀតណាមពិចារណាបើកឡើងវិញនូវជើងហោះហើរអន្តរជាតិមួយចំនួន

នាព្រឹកថ្ងៃទី១៨ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការនិង ប្រយុទ្ធប្រឆាំងជំងឺ Covid-19 បានអញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរបស់គណៈ កម្មការ។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam (នៅកណ្ដាល) ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការនិង ប្រយុទ្ធប្រឆាំងជំងឺ Covid-19 ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP)


នៅទីនេះ គណៈកម្មការបានវាយតម្លៃចំពោះស្ថានភាពនៃជំងឺឆ្លងនៅក្នុងប្រទេស តំបន់ និងលើពិភពលោក ការងារគ្រប់គ្រងខ្សែព្រំដែន ជនឆ្លងដែន ពិចារណា បើកឡើងវិញនូវជើងហោះហើរអន្តរជាតិ ឬបន្ធូរបន្ថយបទបញ្ញត្តិស្ដីពីការធ្វើដំណើរទៅវិញទៅមកជាមួយប្រទេសមួយចំនួនដែលបានរុញថយក្រោយជំងឺឆ្លង ជាដើម។

គណៈកម្មការបានសំណូមពរឲ្យបណ្ដាកម្លាំងប្រយុទ្ធប្រឆាំងជំងឺឆ្លង មិនបានអត្តនោម័តបាត់ការប្រុងប្រយ័ត្ន ហើយត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងករណីថ្មីដែលអាចកើតមានឡើង។ ដើម្បីការពារសមិទ្ធផលដែលសម្រេចបានក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ បង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេស គណៈកម្មការបានដឹកនាំឲ្យបន្តរឹតបន្តឹងការគ្រប់គ្រងខ្សែព្រំដែន ជនឆ្លងដែន មិនទុកឲ្យជំងឺរាតត្បាតទៅសហគមន៍នោះទេ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ