07/11/2015 10:24 GMT+7 Email Print Like 0

វៀតណាមពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ​ជាមួយចិន

វៀតណាម​ពង្រឹងនិងពង្រីកទំនាក់ទំនង​ ដៃគូសហប្រតិបតិ្តការយុទ្ធ​សាស្ត្រ​លើគ្រប់​ជ្រុង​ជ្រោយ​ជាមួយ​ចិន។ ប្រការ​នេះត្រូវ​បាន​ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang អះអាងនៅជំនួបចរចារ​ជាមួយអគ្គលេខាបក្ស និងជា ប្រធាន​រដ្ឋចិនលោក Xi Jinping ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ខែវិច្ចិកាឆ្នាំ២០១៥​ នៅរដ្ឋធានីហាណូយ​របស់​វៀត​ណាម​។ ប្រធានរដ្ឋលោក Truong Tan Sang បានស្នើរឲ្យភាគីទាំងពីរ​បង្កើន​ការ​កសាង​ទំនុក​ទុក​ចិត្ត​នយោ​បាយ​ ជំរុញកិច្ចសហប្រតិបតិ្តការ សកម្ម​ស្វែង​រកដំណោះស្រាយ ចំពោះបញ្ហានៅសេសសល់នានា។ លោក Truong Tan Sang បាន​ឲ្យដឹងថា ការខ្វែងគំនិតរវាងប្រទេសទាំងពីរ អំពីបញ្ហាសមុទ្រខាងកើតជាការពិត​ជាក់​ស្ដែង ប៉ុន្តែ​ប្រការសំខាន់​បំផុ​តនោះ គឺភាគីទាំងពីរត្រូវគោរព ផលប្រយោជន៍​ត្រឹមត្រូវ​របស់គ្នាទៅវិញ​ទៅមក គ្រប់​គ្រង​ល្អនូវ​ស្ថាន​ភាព ព្រមទាំងអនុវត្តន៍យ៉ាង​ម៉ឺងម៉ាត់​នូវ​កិច្ច​ព្រម​ព្រៀង និង​ការយល់​ដឹងរួម​របស់​ថ្នាក់ដឹក​នាំជា​ន់​ខ្ពស់​នៃបក្ស​ទាំង​ពីរ រដ្ឋទាំងពីរ។ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរតាមរយៈ​ការចរចារ​គប្បីដោះ​ស្រាយ​ជំលោះឲ្យបាន​សមហេតុ​សមផល ពុំមានសកម្មភាពធ្វើ​ឲ្យស្មុគស្មាញ និងបើកទូលាយ​ជំលោះ មិន​ធ្វើយោធាភាវូបនីយកម្ម​នៅ​សមុទ្រខាង​កើត ធានា​សុវត្ថិភាព​ខាងនាវា​ចរណ៍ អាកាស​ចរណ៍​ដោយ​ឈរ​លើមូល​ដ្ឋាន​ច្បាប់​អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អ.ស.ប ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូចជា​សេចក្ដីថ្លែង​ការណ៍​ស្ដីពី​ការ​ប្រតិ​បតិ្ត សំរាប់ភាគីនានានៅសមុទ្រខាងកើត​ផង​ដែ។


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ)និងអគ្គលេខាបក្សនិងប្រធានរដ្ឋចិន
លោក Xi Jinping

រីឯខ្លួនវិញ អគ្គលេខាបក្សនិង​ប្រធានរដ្ឋចិនលោក Xi Jinping បានចាត់ទុកថាទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​កំពុង​មាន​ឱកាសអភិវឌ្ឍន៍ថ្មី ហេតុនេះ ហើយភាគីទាំង​ពីរគប្បីពង្រឹង​ប្រពៃណី​មិត្តភាព បន្ត​រក្សា​និង​បើក​ទូលាយ​វិស័យ សហ​ប្រតិបតិ្តការ​ជាក់ស្ដែងនានា រវាងប្រទេសទាំងពីរ ជំរុញឲ្យទំនាក់ទំនងដៃគូ សហប្រតិបតិ្តការ​យុទ្ធសាស្ត្រ​លើគ្រប់ជ្រុង​ជ្រោយវៀត​ណាម-ចិន អភិវឌ្ឍន៍ដោយ ស្ថិរភាពនិង​និរន្តរភាព។ ស្ដីពីបញ្ហា​សមុទ្រ​ខាង​កើត​ លោក Xi Jinping បានឲ្យដឹងថា ភាគីទាំងពីរគប្បី​ខំប្រឹង​ប្រែង​ទប់​ស្កាត់​ជំលោះ​តាម​រយៈ​ការ​សន្ទនា​ដើម្បី​រក្សា​សន្តិភាព​ ស្ថិរភាព​នៅសមុទ្រ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ