21/09/2018 09:30 GMT+7 Email Print Like 0

វៀតណាមផ្សាភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយការរីកចម្រើន សមភាពសង្គម និងកិច្ចការពារបរិស្ថាន


 ទិដ្ឋភាពនៃ សន្និសីទឯកទេសលើកទី ៧ របស់ប្រធាន ASOSAI ដោយប្រធានបទ "សវនកម្មបរិស្ថាន ដើម្បីការអភិវឌ្ឍដោយចីរភាព"

 នៅ​​ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត ASOSAI 14 នោះ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ​បាន​ប្រព្រឹត្តិ​ទៅសន្និសីទ​ឯកទេសលើកទី ៧ របស់​ប្រធាន ASOSAI ដោយប្រធានបទ "សវនកម្ម​បរិស្ថាន ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ចីរភាព"។ 
 
អញ្ជើញថ្លែង​នៅទីនេះ លោក Ho Duc Phoc អគ្គសវនកររដ្ឋវៀតណាម និងជាប្រធាន ASOSAI អាណត្តិ២០១៨ - ២០១២​ បានឲ្យដឹងថា នៅប្រទេសវៀតណាម កិច្ចការពារ​បរិស្ថាន​និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ជានិច្ចកាល​ផ្សាភ្ជាប់​ក្នាក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃប្រទេសជាតិ។ ប​ណ្ដាគោលនយោបាយ យុទ្ធសាស្រ្ត និង​ផែន​ការអភិវឌ្ឍន៍សេដ្ឋកិច្ច - ​សង្គម​របស់​វៀត​ណាម​គឺសុទ្ធ​តែសរឲ្យ​ឃើញនូវ​ទស្សនៈ​ផ្សាភ្ជាប់​កំណើន​សេដ្ឋកិច្ច​ជាមួយ​ ការរីកចំរើន សមភាពសង្គម​ និងកិច្ចការពារបរិស្ថាន អេកូឡូស៊ី ​សំដៅធានាការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​និង​និរន្តរភាព។ លោក Ho ​Duc Phoc អគ្គសវនកររដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា​៖

“ក្នុង​តួនាទីជាប្រទេសម្ចាស់ផ្ទះ ASOSAI 14 នោះ សវនកម្ម​រដ្ឋវៀតណាម​បានសង្ដត់​ធ្ងន់សារជាថ្មី​ទៅលើសារៈ​សំខាន់នៃ​សវនកម្ម​បរិស្ថាន ចំពោះការអភិវឌ្ឍដោយចីរ​ភាព ហើយចាត់ទុកថា បណ្ដា​ SAI គប្បីយល់​ដឹងយ៉ាងពេញ​លេញ ហើយចាត់ទុកនេះ​គឺជាឱកាស ​ដើម្បីអនុវត្តន៍​សកម្មភាព​របស់​ខ្លួនចំពោះកិច្ច​ការពារ​បរិស្ថាន​​របស់ប្រទេសនិមួយៗនិយាយាដោយឡែក និងរបស់ពិភពលោកនិយាយ​រួម។ តាមរយៈសន្និ​សីទលើកនេះ សវនកម្ម​​រដ្ឋវៀតណាមក៏បានស្នើឲ្យបណ្ដាស្ថាប័នសវនកម្មរដ្ឋដែលមានឧត្តមភាព និង​បទពិសោធន៍​អំពីសវនកម្ម​បរិស្ថានអាចចែករំលែកអំពីមេរៀនជាក់ស្ដែងដែ​លទទួលបាន ដើម្បីអនុវត្តន៍ព្រមៗគ្នានៅប​ណ្ដា SAI ក្នុងសហគមន័ ASOSAI។ ហើយតាមនោះ ជំរុ​ញខ្លាំងកិច្ច​សហប្រតិបត្តិការ រវាងបណ្ដា​ស្ថាប័នសវនកម្ម​រដ្ឋក្នុងការ​រៀប​ចំ​អនុវត្តន៍​សវនកម្ម​រួមអំពីបរិស្ថាន ដែលមានការយ​កចិត្តទុកដាដូចគ្នា”។

នៅក្នុងសន្និសីទលើកនេះ តំណាងបណ្ដាស្ថានប័នសវនកម្ម ASOSAI បានផ្ដោតលើការផ្លាស់ប្ដូរ ពិភាក្សា និង​ចែក​រំលែកបទ​ពិសោធន៍អំពីសវនកម្មបរិស្ថាន ដើម្បីការ​អភិវឌ្ឍមន៍ដោយចីរភាព  ប​ណ្ដាបញ្ហា​អាទិភាព​ក្នុងដំណើរ​ការអនុវត្តន៍​សវនកម្ម និងបណ្ដាការលំបាក សាកល្បងនៅពេលដំណើការសវន​កម្មបរិស្ថាន៕

 

តាម​​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ