05/03/2016 09:43 GMT+7 Email Print Like 0

វៀតណាមផ្សព្វផ្សាយដោយជោគជ័យនូវសមិទ្ធិរបស់ប្រទេសជាតិអំពីសិទ្ធិមនុស្ស


វៀតណាមផ្សព្វផ្សាយដោយជោគជ័យនូវសមិទ្ធិរបស់ប្រទេសជាតិអំពីសិទ្ធិមនុស្ស

វៀតណាមផ្សព្វផ្សាយដោយ​ជោគជ័យនូវសមិទ្ធិ របស់ប្រទេសជាតិអំពី​សិទ្ធិមនុស្ស។ នេះជាការ​អះអាង​របស់​អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀត​ណាម លោក Ha​ Kim Ngoc ក្នុងការ​ឆ្លើយ​សំភាសន៍​ជាមួយ​អ្នកយក​ព័ត៌មាន​នៃទីភ្នាក់​ងារសារ​ព័ត៌​មាន​ប្រចាំនៅ​ក្រុង ហ្សឺណែវក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់​នីតិកាលទី៣១ នៃ ក្រុម​ប្រឹក្សា​សិទ្ធិមនុស្សអ.ស.ប ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែ​មិនា ឆ្នាំ២០១៦​។ នៅទីនេះ​លោក Ha Kim Ngoc បានសង្កត់ធ្ងន់​ថា ក្នុងរយៈពេល២​ឆ្នាំ​កន្លង​ទៅ វៀតណាមបាន បំពេញ​ល្អនូវតួនា​ទីជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស សម្រេចគោលដៅដែលបាន​ដាក់​ចេញ។ ទន្ទឹមជាមួយនោះ វៀតណាម នឹង​បន្ត​ចូល​រួម​យ៉ាង​សកម្ម លើ​បណ្តា​បញ្ហាមួយចំនួន​ដូចជា ឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិ មនុស្សនិង​សិទ្ធិរបស់​ជនពិការ​ជាដើ​ម។ លោក​ Ha Kim Ngoc បានអះអាងថា ការបំពេញល្អ​តួនាទីជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ជាកា​រ​គូស​សញ្ញា​ នៃការរីក​ចំរើន​របស់វៀត​ណាមក្នុងការរួម​ដំណើរ ជាមួយពិភពលោកជម្រុញ​និងធានា​សិទ្ធិ មនុស្ស៕​
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ