09/09/2021 15:31 GMT+7 Email Print Like 0

វៀតណាមផ្ទេរតំណែងប្រធាន ASOSAI ទៅឲ្យប្រទេសថៃ

លោក Tran Sy Thanh អគ្គសវនកររដ្ឋវៀតណាមបានប្រគល់ទង់ជាតិផ្ទេរដំណែងប្រធាន ASOSAI ទៅកាន់អគ្គសវនកររដ្ឋថៃ (រូបថត៖ TTXVN)


សន្និសីទនេះមានគោលបំណងចែករំលែកបទពិសោធន៍ ទស្សនៈវិស័យនិងទស្សនៈរបស់សមាជិក ASOSAI ដើម្បីជួយសមាជិកទាំងអស់ ឆ្លើយតបក្នុងកំឡុងពេលមានជំងឺរាតត្បាតនិងរៀបចំខ្លួនក្រោយពីជំងឺរាតត្បាត។

នៅក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអង្គការ បណ្តាស្ថាប័នសវនកម្មកំពូលអាស៊ី (ASOSAI) នោះ សន្និសិទជំនាញ ASOSAI លើកទី ៨ ដែលមានប្រធានបទ “ASOSAI និងដំណាក់កាលធម្មតាបន្តបន្ទាប់៖ ភាពធន់ក្នុងចំណោមបញ្ហាប្រឈម” បានធ្វើឡើងតាមអ៊ិនធឺរណែតនៅថ្ងៃទី ៨ ខែកញ្ញា។ សន្និសីទនេះមានគោលបំណងចែករំលែកបទពិសោធន៍ ទស្សនៈវិស័យនិងទស្សនៈរបស់សមាជិក ASOSAI ដើម្បីជួយសមាជិកទាំងអស់ ឆ្លើយតបក្នុងកំឡុងពេលមានជំងឺរាតត្បាតនិងរៀបចំខ្លួនក្រោយពីជំងឺរាតត្បាត។

កាលពីមុន នៅថ្ងៃធ្វើការដំបូងនៃមហាសន្និបាត រសៀលថ្ងៃទី ៧ ខែកញ្ញានៅកិច្ចប្រជុំពេញអង្គ អគ្គសវនកររដ្ឋវៀតណាម លោក Tran Sy Thanh ប្រធាន ASOSAI សម្រាប់អាណត្តិ ២០១៨- ២០២១ បានអនុវត្តពិធីប្រគល់តំណែងប្រធាន ASOSAI អាណត្តិ ២០២១-២០២៤ សម្រាប់ប្រធានសវនកររដ្ឋថៃ Chanathap Indamra។ អង្គសន្និបាតក៏បានអនុម័តជាផ្លូវការនូវការបង្កើតក្រុមការងារត្រួតពិនិត្យសវនកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងក្រុមការងារត្រួតពិនិត្យសវនកម្មគ្រប់គ្រងវិបត្តិរបស់ ASOSAI។

ថ្លែងមតិនៅទីនេះ អគ្គសវនកររដ្ឋវៀតណាមលោក Tran Sy Thanh បានអះអាងថា៖  “ការបង្កើតក្រុមការងារ ASOSAI ចំនួន ០២ ជាបន្ទាន់ស្តីពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព អំពីការគ្រប់គ្រងវិបត្តិនិងស្ថានភាពបន្ទាន់គឺសំខាន់ណាស់។ ការរៀបចំផែនការយុទ្ធសាស្ត្រ ASOSAI សម្រាប់ឆ្នាំ ២០២០-២០២២ ឆ្ពោះទៅរកគោលដៅដោះស្រាយដោយគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ នូវបញ្ហាក្តៅគគុកនិងបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើងនៅក្នុងតំបន់ ASOSAI និយាយដោយឡែក និងពិភពលោកនិយាយរួមកំពុងប្រឈម ដែលជាសមិទ្ធផលរបស់ ASOSAI ក្នុងអាណត្តិ ២០១៨-២០២១”។

នៅថ្ងៃធ្វើការដំបូង មហាសន្និបាត ASOSAI លើកទី ១៥ បានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុងបាងកកឆ្នាំ ២០២១៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ